ព័ត៌មាន
សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ប្ដេជ្ញាបន្តឆ្លើយតបឲ្យទាន់ពេលវេលា ចំពោះជនរងគ្រោះ
កំពង់ស្ពឺ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានប្ដេជ្ញាបន្តបេសកកម្មមនុស្សធម៌ ដោយធ្វើយ៉ាងណាឆ្លើយតបឲ្យបានទាន់ពេលវេលា ក្នុងការជួយដល់ជនរងគ្រោះ និងជនងាយ រងគ្រោះ ដោយគ្មានការរើសអើង ។
ក្នុងឱកាសពិនិត្យសម្រេចសមាសភាពប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺថ្មីជំនួសប្រធានចាស់ដែលត្រូវចូលនិវត្តន៍ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ថ្លែងថា កាកបាទក្រហមកម្ពុជា គឺជាអង្គការមនុស្សធម៌ជាតិដ៏ធំជាងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា ដែលមានបេសកកម្មផ្តល់ជំនួយសង្គ្រោះបន្ទាន់ លើកកម្ពស់សុខភាពសហគមន៍ និងការថែទាំសង្គមដោយមិនលំអៀង។

ឯកឧត្តមបានបន្តថា អង្គការនេះ គឺបានដើរតួនាទីជាជំនួយការ ឱ្យអាជ្ញាធរសាធារណៈ ក្នុងវិស័យមនុស្សធម៌ ហើយជាសមាជិក នៃចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ចំពោះមូលនិធិនៃបេសកកម្មសកម្មភាព គឺបានពីការកៀគរ និងចូលរួមពីសប្បុរសជននានានៅទូទាំងប្រទេស។

ប្រធានគណកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន គឺមានការងារស្នូលចំនួន៤ ដែលតម្រូវឱ្យក្រុមការងារប្រតិបត្តិទាំងអស់ បន្តសកម្មភាពឱ្យកាន់តែប្រសើរ និងផុលផុស ដើម្បីចូលរួមលើកកម្ពស់ជីវភាពរបស់ជនងាយរងគ្រោះបំផុត និងជនរងគ្រោះ។ ដូច្នេះ ក្រុមការងារប្រតិបត្តិ នៃសាខា និងអនុសាខាទាំងអស់ ត្រូវបន្តជួយដល់ជនរងគ្រោះដោយប្រការផ្សេងៗ និងជនងាយរងគ្រោះនៅតាមមូលដ្ឋានរបស់ខ្លួននីមួយៗ ធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋក្នុងខេត្ត ដែលកំពុងត្រូវការជំនួយមនុស្សធម៌ ដូចពាក្យស្លោកថា (ដរាបណាប្រជាពលរដ្ឋនៅតែត្រូវការកម្លាំងមនុស្សធម៌ កាកបាទក្រហមកម្ពុជានៅតែផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋវិញដែរ)។
ជាមួយនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានណែនាំបន្ថែម ឱ្យក្រុមការងារប្រតិបត្តិទាំងសាខា និងអនុសាខាក្រុង ស្រុកឱ្យបន្តសាមគ្គីភាពគ្នា ពង្រឹងសមត្ថភាពបុគ្គលិក បំពាក់បំប៉នការយល់ដឹងពីការរៀបចំ និងដំណើរប្រព្រឹត្តទៅរបស់សាខា អនុសាខាទៅតាមលក្ខណៈវិនិច្ឆ័យ ដើម្បីបន្តពង្រឹងកិត្តិនាមរបស់កាកបាទក្រហមកម្ពុជា ៕ អត្ថបទ បាន សុខរិទ្ធិ





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច