ព័ត៌មាន
សម្ដេចធិបតី ជំរុញឱ្យវិនិយោគិនមកវិនិយោគនៅខេត្តទិសខាងកើតកម្ពុជា បន្ថែមលើវិស័យឧស្សាហកម្ម
ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែម សម្រាប់ខេត្តចំនួន៥ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានជំរុញដល់ឯកអគ្គរាជទូតជប៉ុន និងបណ្ដាវិនិយោគិននានាអញ្ជើញមកបណ្ដាក់ទុនវិនិយោគិនមកវិនិយោគនៅខេត្តទិសខាងកើតកម្ពុជា ខណៈខេត្តទាំងនេះកំពុងមានសក្ដានុពលលើវិស័យឧស្សាហកម្ម និងកសិកម្ម។
ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងបញ្ជក់ថា បច្ចុប្បន្នខេត្តទិសខាងកើតកម្ពុជាកំពុងមានការវិនិយោគខ្លាំងលើវិស័យកសិកម្ម ប៉ុន្ដែខេត្តទាំងនេះ នៅសល់ផ្ទៃដីធំទូលាយច្រើន ហើយក៏មានសក្ដានុពលខ្លាំងលើការវិនិយោគក្នុងវិស័យឧស្សាហកម្មនានាផងដែរ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានមើលឃើញថា ទៅថ្ងៃខាងមុខ រយៈពេលប្រមាណ ១០ទៅ២០ ឆ្នាំទៀតខេត្តភាគខាងកើតកម្ពុជា នឹងចូលរួមខ្លាំងលើការអភិវឌ្ឍ និងលើកកម្ពស់សេដ្ឋកិច្ចកម្ពុជាតាមរយៈការរីកចម្រើនលើវិស័យឧស្សាហកម្មបន្ថែមលើវិស័យកសិកម្មដែលមានស្រាប់។
សម្ដេចធិបតីបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលក៏កំពុងយកចិត្តទុកដាក់ និងជំរុញលើគោលនយោបាយវិនិយោគនានាបន្ថែមទៀតដើម្បីទាក់ទាញវិនិយោគឱ្យទៅបណ្ដាក់ទុននៅខេត្តភាគខាងកើតកម្ពុជាផងដែរ។
សូមបញ្ជាក់ថា តាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា បច្ចុប្បន្នខេត្តស្វាយរៀងដែលជាខេត្តភាគខាងកើតកម្ពុជា ជាប់ព្រំប្រទល់ជាមួយប្រទេសវៀតណាម មានសម្ទុះការវិនិយោគយ៉ាងខ្លាំងលើវិស័យឧស្សាហកម្មក្នុងនោះគិត្រឹមឆ្នាំ២០២៥ ខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេសរហូតទៅដល់១២តំបន់ដែលជាចំនួនច្រើនជាងគេបើធៀបនឹងបណ្ដាខេត្តផ្សេងទៀតនៅទូទាំងប្រទេស។
















-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច