ព័ត៌មាន
ពលរដ្ឋជនភៀសសឹក ជិត៨០០គ្រួសារ ចាប់ឆ្នោតរើសក្បាលដី និងផ្ទះ ទៅស្នាក់នៅជម្រកបណ្តោះអាសន្ន ជំហានទី២
បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ បានរៀបចំពិធីចាប់ឆ្នោតរើសក្បាលដី និងផ្ទះ ជំហានទី២ ជូនដល់បងប្អូនជនភៀសសឹក ចំនួន២ភូមិបន្ថែមទៀត គឺ ភូមិផ្លូវបំបែក ៣៨៦គ្រួសារ និងភូមិត្រពាំងសំរោង ៤០២គ្រួសារ នៅឃុំគោករមៀត ដើម្បីចូលរស់នៅ ជម្រកបណ្ដោះអាសន្ន ផ្ទះអតីតយុទ្ធជន ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
កម្មវិធីចាប់ឆ្នោតនេះ បានអញ្ជើញចូលរួមជាអធិបតីភាព ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត មានការចូលរួមពីលោក ហ៊ឹល រ៉ាយ៉ា និងលោក ឃ្លោក នួយ អភិបាលរងខេត្ត ព្រមទាំង មានការចូលរួមពីអាជ្ញាធរស្រុក ឃុំ ផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៦ ពលរដ្ឋជនភៀសសឹកជាង ៨០០គ្រួសារ ចាប់ឆ្នោតរើសក្បាលដី និងផ្ទះរួចរាល់ និងបានចូលទៅរស់នៅជម្រកបណ្តោះអាសន្នជាបណ្តើៗ តាំងពីថ្ងៃទី ២០ មីនា ឆ្នាំ ២០២៦ កន្លងទៅ។ រាជរដ្ឋាភិបាល យកផ្ទះសាងសង់សម្រាប់អតីតយុទ្ធជនប្រមាណ ៣,០០០ខ្នង ផ្តល់ជូនជនភៀសសឹករស់នៅបណ្តោះអាសន្នរហូតដល់រាជរដ្ឋាភិបាលទាមទាដីនិងផ្ទះពីយោធាថៃ ដែលបានដាក់បន្លាលួស និងទូកុងតឺន័រព័ន្ធមិនឱ្យប្រជាពលរដ្ឋខ្មែរចូលទៅរស់នៅនិងអាស្រ័យផលបាន ក្រោយបទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥៕










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច