ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី៖ «មិនថាយើងខ្ញុំទាំងអស់គ្នាកំពុងបំពេញការងាររៀងៗខ្លួនយ៉ាងណា ក៏ស្មារតីនៅជាមួយជាតិ កងកម្លាំង និងជនភៀសសឹក គ្រប់វេលា»
ក្រោយបានស្តាប់បទបង្ហាញ និងកិច្ចពិភាក្សាជាច្រើនពេញមួយថ្ងៃកន្លងមក នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ ឈានមកដល់ថ្ងៃបញ្ចប់ ជាមួយវត្តមាន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចាប់ផ្តើមថា «សន្និបាត ដែលបានប្រព្រឹត្តទៅអស់រយៈពេល ១ថ្ងៃនេះ គឺជាវេទិកាដ៏សំខាន់សម្រាប់គ្រប់ប្រតិបត្តិករ និងតួអង្គពាក់ព័ន្ធ ជួបជុំធ្វើការពិភាក្សា វាយតម្លៃការងារដែលសម្រេចបាន, គិតគូរពីផលជះ, បញ្ហាប្រឈម និងការកំណត់ទិសដៅអនុវត្តបន្ត សម្រាប់វិស័យមុខងារសាធារណៈ ដែលជា “ឆ្អឹងខ្នង” នៃប្រព័ន្ធរដ្ឋបាលសាធារណៈនៅកម្ពុជា»។
«បើគិតមកដល់ពេលនេះ យើងអាចវាយតម្លៃបានថា ក្នុងរយៈពេលជាង ២ឆ្នាំកន្លះ កន្លងមកនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានសម្រេចនូវសមិទ្ធផលជាបន្តបន្ទាប់ ជូនជាតិ និងប្រជាជន រួមទាំងក្នុងវិស័យមុខងារសាធារណៈ ទោះបីជាត្រូវប្រឈមនឹងការរំខានមួយចំនួន ដែលជាវិញ្ញាសាស្មុគស្មាញជាច្រើន ទាំងក្នុង និងក្រៅប្រទេស»។ ឯកឧត្តមបានបន្ថែម។
ក្នុងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានយកឱកាសនេះ អបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ ដែលថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់របស់ក្រសួងមុខងារសាធារណៈ សម្រេចបាន ក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសការជំរុញការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ប្រកបដោយភាពសកម្ម, បុរេសកម្ម, នវានុវត្តន៍, ស្មារតីទទួលខុសត្រូវ និងមនសិការវិជ្ជាជីវៈខ្ពស់៕







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច