ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ជួបពិភាក្សាការងារជាមួយអនុប្រធានក្រុមហ៊ុន Total Energies ពីបញ្ហាប្រេងឥន្ធនៈ និងឧស្ម័ន
ភ្នំពេញ ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នៅព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៦នេះ បានជួបពិភាក្សាការងារជាមួយអនុប្រធានក្រុមហ៊ុន Total Energies អំពីបញ្ហាប្រេងឥន្ធនៈ និងឧស្ម័ន នៅទីក្រុងភ្នំពេញ។

នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម កែវ រតនៈ បានបញ្ជាក់ថា អនុប្រធានក្រុមហ៊ុនបារាំង Total Energies មកកម្ពុជា ដើម្បីពិភាក្សាបញ្ហាប្រេងនិងឧស្ម័ន។ ក្រុមហ៊ុននេះជាអ្នកផ្គត់ផ្គង់ធំមួយនៅវៀតណាម និងឥណ្ឌាដែលបញ្ហាផ្គត់ផ្គត់ឧស្ម័ន LPG កំពុងមានការខ្វះខាតយ៉ាងខ្លាំង។

ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថា ក្រុមហ៊ុនជំរុញឱ្យអ្នកប្រើប្រាស់នៅកម្ពុជាជួយសន្សំសំចៃឱ្យអស់លទ្ធភាពខណៈសង្គ្រាមនៅបន្ត។ ដោយឡែក ស្ថានភាពប្រេងម៉ាស៊ូត និងសាំង ទោះថ្លៃកើន ប៉ុន្តែនៅមានលទ្ធភាពគ្រាន់ជាងឧស្ម័នបន្តិច។ ទោះយ៉ាងណាក្រុមហ៊ុននឹងបន្តខិតខំឱ្យអស់លទ្ធភាពក្នុងការជួយគាំទ្រកម្ពុជា៕

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច