ព័ត៌មាន
ពលរដ្ឋមួយចំនួន ងាកមកប្រើឧបករណ៍ចម្អិនអគ្គិសនីជួយសន្សំសំចៃ ក្នុងពេលតម្លៃប្រេងឥន្ធនៈ និងឧស្ម័ន LPG កើនឡើង
ការកើនឡើងតម្លៃប្រេងឥន្ធនៈ និងឧស្ម័ន LPG សកល បានជំរុញឲ្យមានការកើនឡើងខ្លាំង នៃតម្រូវការប្រើប្រាស់ឧបករណ៍ចម្អិនអាហារអគ្គិសនី នៅតាមគ្រួសារ ក្នុងទីក្រុងភ្នំពេញ ខណៈមន្ត្រីជំនាញក៏ អំពាវនាវឲ្យប្រជាពលរដ្ឋប្រើប្រាស់ចង្រ្កានអគ្គិសនីជំនួសឲ្យចង្រ្កានហ្គាស។
ម្ចាស់ហាងលក់ចង្រ្កាន្ដអគ្គិសនីមួយកន្លែង នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានថ្លែងប្រាប់BTVថា ចង្រ្កាន្ដអគ្គិសនីរបស់លោក លក់ដាច់ខ្លាំងជាលំដាប់ ក្នុងអំឡុងពេលមានវិបត្តិប្រេង និងឧស្ម័នជាសកល។ ក្នុងរយៈពេល ៣ខែចុងក្រោយនេះ គាត់លក់បានជិត ៣០០គ្រឿងក្នុងមួយខែៗ ដែលលក់បានច្រើនជាងពេលមុនមានវិបត្តិ។
ផ្ទះភាគច្រើន នៅរាជធានីភ្នំពេញ មានប្រើប្រាស់ឧបករណ៍ចម្អិនអគ្គិសនី នៅចង្រ្កានបាយ។ ឧបករណ៍អគ្គិសនីទាំងនោះមានដូចជា ចង្រ្កានអគ្គិសនី ឆ្នាំងដាំបាយអគ្គិសនី កាំសៀវដាំទឹកអគ្គិសនី និងម៉ៃក្រូវែវជាដើម។ ពលរដ្ឋ ដែលប្រើប្រាស់ឧបករណ៍ចម្អិនអគ្គិសនី ទទួលស្គាល់ថា ការប្រើប្រាស់ឧបករណ៍ចម្អិនអគ្គិសនី ពិតជាសន្សំសំចៃបានច្រើន ហើយពួកគាត់បន្ថែមថា ពលរដ្ឋដទៃទៀតអាចពិចារណាងាកមកប្រើប្រាស់ដូចពួកគាត់ ខណៈដែលតម្លៃប្រេង និងឧស្ម័នឡើងថ្លៃ និងខ្វះខាត។
ឯកឧត្ដម កែវ រតនៈ រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល កាលពីពេលថ្មីៗនេះ បានអំពាវនាវដល់ពលរដ្ឋ ចូលរួមទាំងអស់គ្នា ក្នុងការសន្សំសំចៃ ប្រេងឥន្ធនៈគ្រប់ប្រភេទ ពិសេសគឺស្ម័នហ្គាស LPG ក្នុងអំឡុងពេលនេះ។ ឯកឧត្ដមបានសំណូមពរ ដល់ពលរដ្ឋ ឲ្យពិចារណាទិញចង្រ្កានអគ្គិសនីប្រើប្រាស់ ជំនួសចង្រ្កានដែលប្រើឧស្ម័នហ្គាស LPG ខណៈដែលរាជរដ្ឋាភិបាលធានាបានស្ថិរភាពអគ្គិសនី និងតម្លៃមិនឲ្យឡើងថ្លៃ៕
អត្ថបទ ៖ លៀ ស៊ីណា





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច