ព័ត៌មាន
ក្រសួងការងារ និងសាកលវិទ្យាល័យកូរ៉េ ពិភាក្សារកឱកាសបង្កើតកិច្ចសហប្រតិបត្តិការក្នុងវិស័យ TVET
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក គីវ៉ុន ចាង (Kiwon Jang) សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Jungwon នៅប្រទេសកូរ៉េខាងត្បូង ដើម្បីផ្លាស់ប្តូរយោបល់លើលទ្ធភាពនៃឱកាសបង្កើតកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើការលើកកម្ពស់ការអភិវឌ្ឍជំនាញ និងសមត្ថភាពធនធានមនុស្សតាមរយៈវិស័យអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីសារៈសំខាន់នៃកម្មវិធី ធីវ៉េត នៅក្នុងការអភិវឌ្ឍធនធានមនុស្ស និងប្រទេសជាតិ ជាពិសេសនៅក្នុងដំណាក់កាលដំបូង។ នៅដំណាក់កាលដំបូងនៃបដិវត្តឧស្សាហកម្មពឹងផ្អែកលើ ធីវ៉េត ដែលត្រូវការពេលបណ្តុះបណ្តាលរយៈពេលខ្លី ដើម្បីអាចទទួលបានការងារធ្វើភ្លាមៗសម្រាប់ប្រជាពលរដ្ឋ។
ឯកឧត្តម មានប្រសាសន៍បន្តថា ប្រព័ន្ធ ធីវ៉េត កម្ពុជា មានចាប់ពីកម្រិតវិញ្ញាបនបត្រវិជ្ជាជីវៈ រហូតដល់សញ្ញាបត្របច្ចេកទេស និងវិស្វកម្មអនុវត្ត ហើយនៅក្នុងអាណត្តិនេះ កម្ពុជាកំពុងផ្តល់អាទិភាពច្រើនលើកម្រិតវិញ្ញាបនបត្រ ជាជាងថ្នាក់បរិញ្ញាបត្រ ពីព្រោះកម្ពុជាចង់ប្រើប្រាស់កម្មវិធី ធីវ៉េត ជាមធ្យោបាយសម្រាប់ភ្ជាប់គ្រួសារក្រីក្រ ទៅកាន់ទីផ្សារការងារ ដោយផ្តល់ជំនាញសមស្រប ដែលអាចជួយឲ្យពួកគាត់ទទួលបានការងារក្នុងប្រព័ន្ធផ្លូវការ ដែលអាចផ្តល់អត្ថប្រយោជន៍ច្រើន លើសពីប្រាក់ឈ្នួល។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងវិនិយោគយ៉ាងខ្លាំងលើការអភិវឌ្ឍជំនាញ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈម្មវិធី ធីវ៉េត នេះដែរ ដែលផ្តល់ជំនាញដោយឥតគិតថ្លៃ និងបត់បែនដល់យុវជន ព្រមទាំងកម្លាំងពលកម្មស្របតាមតម្រូវការ និងការផ្លាស់ប្តូរឧស្សាហកម្មទីផ្សារការងារ។

ជាការឆ្លើយតប លោក គីវ៉ុន ចាង បានលើកឡើងថា លោកមានបទពិសោធជាច្រើននៅក្នុងវិស័យ ធីវ៉េត តាមរយៈការងារផ្នែកអប់រំនៅក្នុងប្រទេសកូរ៉េ នៅអង្គការអន្តរជាតិ និងនៅបរទេសផងដែរ។ ហេតុនេះ លោកមានការយល់ដឹងយ៉ាងច្បាស់ពីភាពចាំបាច់នៃ ធីវ៉េត ក្នុងដំណើរការអភិវឌ្ឍប្រទេស ហើយលោកក៏ចាប់អារម្មណ៍យ៉ាងខ្លាំងលើតួនាទីរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសទាក់ទងនឹងវិស័យ ធីវ៉េត នេះ។
ក្នុងឱកាសនោះ ភាគីទាំងពីរសង្ឃឹមថា នឹងបង្កើតកិច្ចសហប្រតិបត្តិការដ៏ល្អមួយនាពេលអនាគត ដើម្បីរួមគ្នាលើកកម្ពស់កម្មវិធី ធីវ៉េត ជាលក្ខណៈទ្វេភាគីរវាងប្រទេសកូរ៉េ និងកម្ពុជា៕ អត្ថបទ៖ ឈិត បូរ៉ាវី




-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
កីឡា5 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ