ព័ត៌មាន
រដ្ឋមន្រ្តីជំរុញឱ្យមន្រ្ដីសុខាភិបាលរាជធានី ខេត្តយកចិត្តទុកដាក់លើមរណភាពមាតា និងទារកពេលបង្កកំណើត
នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាប្រចាំឆ្នាំ ស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប។
ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ក្រសួងបានប្រឹងប្រែងក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល និងលើកកម្ពស់សមត្ថភាពមន្ត្រីរាជការ បុគ្គលិកសុខាភិបាល ដើម្បីបម្រើសេវាសុខភាព ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព សុវត្ថិភាព និងសមធម៌ និងគោរពក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបម្រើសេវាជូនប្រជាជន និងកំពុងធ្វើនវានុវត្តន៍ ព្រមទាំងការអនុវត្តផែនការយុទ្ធសាស្ត្រសុខាភិបាលឆ្នាំ២០២៥ -២០៣៤។
បន្ថែមពីនេះ ឯកឧត្តមសាស្រ្តារដ្ឋមន្រ្តី បានជំរុញឱ្យក្រុមការងារបច្ចេកទេសស្រាវជ្រាវមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប នៃគណៈកម្មការសម្របសម្រួល ដើម្បីពង្រឹងគុណភាពថែទាំ ព្យាបាល និងលើកកម្ពស់សុខភាពមាតា ទារក និងកុមារ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្ដីបានផ្តល់អនុសាសន៍ដល់មន្រ្ដីសុខាភិបាលឱ្យយកចិត្តទុកដាក់បន្តអនុវត្តការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប ជាប្រព័ន្ធឱ្យកាន់តែរស់រវើក ប្រសើរឡើងនៅគ្រប់រាជធានី ខេត្ត និងត្រូវអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដាដែលបានធ្វើរួចមកហើយនេះ ត្រូវបញ្ចប់ជាផ្លូវការ និងដាក់ឱ្យប្រើប្រាស់ភ្លាមៗ នៅមូលដ្ឋានសុខាភិបាលសាធារណៈ និងវិស័យឯកជនផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានប្រគល់នូវម៉ាស៊ីន CTG (តាមដានការកន្ត្រាក់ស្បូន និងចង្វាក់បេះដូងទារកក្នុងផ្ទៃ) ដល់មន្ទីរសុខាភិបាលខេត្ត ជាប់ព្រំដែនកម្ពុជា ថៃ។ ម៉ាស៊ីន CTG មានមុខងារអាចកំណត់អត្តសញ្ញាណទារក ដែលអាចខ្វះអុកស៊ីសែន (hypoxia) ដើម្បីណែនាំការ វាយតម្លៃបន្ថែមអំពីសុខុមាលភាពទារកក្នុងផ្ទៃ ឬកំណត់ថាតើទារកត្រូវសម្រាលកូនដោយវិធីវះកាត់ ឬ សម្រាលតាមទ្វារមាស ដោយឧបករណ៍ជំនួយផ្សេងៗ៕
អត្ថបទ រដ្ឋា












-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ