ព័ត៌មាន
រដ្ឋមន្រ្តី៖ការកសាងទំនាក់ទំនងវិជ្ជាជីវៈឱ្យរឹងមាំ អាស្រ័យលើការប្តេជ្ញាចិត្ត ស្មោះត្រង់ ពីគ្រប់ភាគីពាក់ព័ន្ធ
ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ផ្អែកតាមបទពិសោធន៍បានបង្ហាញថា ការកសាងទំនាក់ទំនងវិជ្ជាជីវៈដ៏រឹងមាំមួយគឺអាស្រ័យលើការប្តេជ្ញាចិត្តចូលរួមកិច្ចសន្ទនាសង្គមប្រកបដោយភាពស្មោះត្រង់ពីគ្រប់ភាគីពាក់ព័ន្ធជាពិសេស ភាគីនិយោជក និងកម្មករនិយោជិតផ្ទាល់។
ក្នុងពិធីបើកវេទិកាទំនាក់ទំនងវិជ្ជាជីវៈ សម្រាប់វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) នៅកម្ពុជា ក្រោមកិច្ច កាលពីព្រឹកថ្ងៃទី២៦ ខែមីនានេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការពង្រឹងការស្វែងយល់ពីគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការប្តេជ្ញាចិត្តរួមចំពោះការអនុវត្តប្រកបដោយនិរន្តរភាព និងសុខដុមរមនា គឺជាសសរស្តម្ភនៃទំនាក់ទំនងវិជ្ជាជីវៈ។ ភាពជាដៃគូនេះ បានវិវត្តទៅជាគំរូដែលទទួលស្គាល់ជាសកល ដោយផ្តល់នូវការកែលម្អជាក់ស្តែងនៅក្នុងលក្ខខណ្ឌការងារ ការអនុលោមតាមច្បាប់ស្តីពីការងារ និងតម្លាភាពក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល។
ឯកឧត្តម ហេង សួរ បានលើកឡើងថា កម្ពុជាបន្តពង្រឹងយន្តការទ្វេរភាគី យន្តការត្រីភាគី យន្តការត្រីភាគីបូក ដើម្បីបង្កើតបាននូវវប្បធម៌កិច្ចសន្ទនាសង្គម ជាពិសេសនៅកម្រិតសហគ្រាស ក្រុមហ៊ុន រោងចក្រ ដើម្បីធានាបាននូវភាពសុខុដុមនីកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ។ ក្រសួងក៏ពង្រឹងប្រព័ន្ធអធិការកិច្ចការងារ ដើម្បីបង្កើនការអនុលោមតាមច្បាប់ស្តីពីការងារ និងលើកកម្ពស់លក្ខខណ្ឌការងារ, សុវត្ថិភាពនិងសុខភាពការងារ និងលើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈ ស្របតាមបទដ្ឋានការងារអន្តរជាតិ ជាពិសេស អនុសញ្ញាលេខ ៨៧ និង ៩៨ ដោយគិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦ អង្គការវិជ្ជាជីវៈចំនួន ៦ ៨៩០បានចុះបញ្ជី។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ឱ្យបន្តលើកទឹកចិត្តតួអង្គទាំងអស់ឱ្យចូលរួមប្រកបដោយន័យស្ថាបនាក្នុងយន្តការសន្ទនាសង្គមនៅគ្រប់កម្រិត, បន្តវិនិយោគលើការកសាងសមត្ថភាព ដើម្បីធានាថាទំនាក់ទំនងវិជ្ជាជីវៈប្រកបដោយវិជ្ជាជីវៈ តម្លាភាព និងសុចរិតភាព ,ម្ចាស់ម៉ាកល្បីៗ និងអ្នកបញ្ជាទិញ គួរដើរតួនាទីកាន់តែសំខាន់ក្នុងការរក្សាទំនាក់ទំនងវិជ្ជាជីវៈ និងពង្រឹងវប្បធម៌អនុលោមភាព ដើម្បីធានាថាកម្ពុជានៅតែធានាបានភាពប្រកួតប្រជែង និងជាប្រទេសដែលប្រភពទំនិញប្រកបដោយការទទួលខុសត្រូវសង្គម។
ក្នុងឱកាសអញ្ជើញចូលរួមកម្មវិធីវេទិកានេះ ឯកឧត្ដម Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា និង លោកស្រី Froukje Boele ប្រធានគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃទំនាក់ទំនងវិជ្ជាជីវៈ ដែលកើតចេញពីការប្តេជ្ញាចិត្តរួមរបស់រដ្ឋាភិបាល និយោជក និងសហជីព ក្នុងការពង្រឹងវិស័យផលិតកម្ម និងលើកកម្ពស់សិទ្ធិកម្មករនិយោជិត តាមរយៈសន្ទនាសង្គម និងកិច្ចសហប្រតិបត្តិការ៕
អត្ថបទ៖ ឈិត បូរ៉ាវី










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ