ព័ត៌មាន
កីឡាករអុកចត្រង្គ ៨៨ រូប ចូលរួមជម្រុះការប្រកួតអុកចត្រង្គ នគរសង្រ្កាន ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ
ការប្រកួតជម្រុះកីឡាអុកចត្រង្គ កម្រិតសាធារណជន និងកម្រិតកុមារ ដើម្បីចូលរួម ប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ មានកីឡាករ ១១៦ រូប មកពីទូទាំងប្រទេសចូលរួមប្រកួតប្រជែងស្វែងរកបេក្ខភាពជើងខ្លាំង ឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត ដែលធ្វើឡើង នៅថ្ងៃទី ២៥-២៩ ខែមីនា ឆ្នាំ២០២៦ ទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) ។

ក្នុងពិធីបើកការប្រកួត ឯកឧត្តម លី ចាន់សុភក្តី អនុប្រធានក្រុមការងារ រៀបចំការប្រកួត អុកចត្រង្គនគរសង្ក្រាន បានមានប្រសាសន៍ថា ក្រោមអនុសាសន៍ របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) បានជំរុញ និងលើកទឹកចិត្តឲ្យមានការចូលរួមប្រកួតកីឡាអុកចត្រង្គរបស់កុមារា កុមារី និងនិស្សិត សាធារណៈជនចូលរួមការប្រកួតអបអរសាទរពីធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ។

អនុប្រធានរូបនេះ បានបន្តថា ការប្រកួតនេះ គឺជាការរួមចំណែកមួយដ៏សំខាន់ ក្នុងការលើកកម្ពស់ ដល់វិស័យកីឡាអុកចត្រង្គ តាមរយៈការអភិរក្ស និងអភិវឌ្ឍប្រភេទកីឡាអត្តសញ្ញាញជាតិរបស់ខ្មែរ មួយនេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ជាមួយគ្នានេះដែរ លោក ហូយ សូណា អគ្គរង សហព័ន្ធកីឡាអុកចត្រង្គ បានឲ្តដឹងថា ការប្រកួតវគ្គជម្រុះនេះមានកីឡាករចូលរួមសរុប ៨៨នាក់ ដោយត្រូវប្រកួតចាញ់ធ្លាក់នៅវគ្គបឋម ជម្រុះបន្តរហូតជ្រើសរើសយកកីឡាករតែ៨នាក់ដើម្បីចូលរួមវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធី ពានរង្វាន់អុកចត្រង្គនគរសង្ក្រាន។
សូមជម្រាបថា ការប្រកួត កម្រិតសាធារណជន និងកម្រិតកុមារ គឺដើម្បីចូលរួមព្រឹត្តិការណ៍ នគរសង្ក្រាន្ត” នាពេលខាងមុខ និងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ រៀបចំដោយសហភាព សហព័ន្ធយុវជនកម្ពុជា ក្រោមសហការរៀបចំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា៕
















-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច