ព័ត៌មាន
យុទ្ធនាការផ្សព្វផ្សាយទេសចរណ៍កម្ពុជាចាប់ផ្តើមដោយមានក្រុមហ៊ុនទេសចរណ៍ជាច្រើនក្នុងតំបន់អាស៊ាន
យុទ្ធនាការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក រយៈពេលពេញមួយឆ្នាំ ដែលសហការរៀបចំឡើងដោយសមាគមទេសចរណ៍អាស៊ីប៉ាហ្វិក PATA ប្រចាំនៅកម្ពុជា គាំទ្រដោយក្រសួងទេសចរណ៍ បានចាប់ផ្តើមដំណើរការ ដោយមានបណ្តាក្រុមហ៊ុនទេសចរណ៍អន្តរជាតិ និងអ្នកផ្សព្វផ្សាយមាតិទេសចរណ៍ដែលមានឥទ្ធិពលជាច្រើន នៅក្នុងតំបន់អាស៊ាន អញ្ជើញមកដល់កម្ពុជា ដើម្បីចូលរួមជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍CTM និងទស្សនាកម្ពុជា។

បើតាមលោក ម៉េត សុជាតិ តំណាងសមាគមន៍ទេសចរណ៍អាស៊ីប៉ាហ្វិក PATA ប្រចាំនៅកម្ពុជា បានថ្លែងប្រាប់BTV នៅថ្ងៃទី២៧ ខែមីនានេះថា ដូចការគ្រោងទុក នៅថ្ងៃនេះ គ្រប់បណ្តាក្រុមហ៊ុនទេសចរណ៍ និងតំណាងបណ្តាញផ្សព្វផ្សាយមាតិការដ៏មានឥទ្ធិពល មកពីប្រទេសឥណ្ឌូនេស៊ី សឹង្ហបូរី និងម៉ាឡេស៊ី និងប្រទេសនានាទៀត នៅក្នុងតំបន់អាស៊ាន សរុបប្រមាណជាង៤០ ស្ថាប័ន បានអញ្ជើញមកដល់កម្ពុជា ដើម្បីចូលរួមព្រឹត្តិការណ៍ជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជា CTM ២០២៦ អមដោយមានការធ្វើដំណើរតាមខែ្សទស្សនកិច្ចសិក្សាស្វែងយល់សក្តានុពលវិស័យទេសចរណ៍ នៅរាជធានីភ្នំពេញ នៅខេត្តព្រះសីហនុ ខេត្តសៀមរាប រយៈពេល ៦យប់ ៧ថ្ងៃ។
លោក បណ្ឌិត ធួន ស៊ីណាន ប្រធានPATA ប្រចាំនៅកម្ពុជា បានថ្លែងថា យុទ្ធនាការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក រយៈពេល១ឆ្នាំពេញដែលធ្វើឡើងជាសេរី អមដោយមានការរៀបចំព្រឹត្តិការណ៍ជំនួបធុរៈកិច្ចទេសចរណ៍កម្ពុជា CTM និងរៀបចំខ្សែទស្សនៈកិច្ចសិក្សាស្វែងយល់ក្នុងសក្តានុពលទេសចរណ៍កម្ពុជា នៅក្នុងដំណាក់កាលដំបូងនេះ គឺផ្តោតសហការអញ្ជើញបណ្តាក្រុមហ៊ុនទេសចរណ៍អន្តរជាតិ និងអ្នកផ្សព្វផ្សាយទេសចរណ៍ល្បីៗនៅតំបន់អាស៊ានអញ្ជើញចូលរួម ហើយដំណាក់កាលខែបន្តបន្ទាប់ទៀត សមាគម នឹងអញ្ជើញក្រុមហ៊ុនទេសចរណ៍អន្តរជាតិជាអ្នកទិញ និងតំណាងបណ្តាញផ្សព្វផ្សាយល្បីៗ តាមប្រទេសនានាទៀត នៅតំបន់អឺរ៉ុប អាមេរិច ចិន កូរ៉េ ឥណ្ឌា និងប្រទេសនានាទៀត អញ្ជើញមកកម្ពុជាចូលរួមព្រឹត្តិការណ៍ដូចគ្នានេះដែរ។
លោកបណ្ឌិតថា យុទ្ធនាការផ្សព្វផ្សាយកម្ពុជាទៅកាន់ពិភពលោកនេះ គឺមានបំណងសំខាន់ជំរុញក្រុមហ៊ុនទេសចរណ៍អន្តរជាតិនានាដែលជាភាគីអ្នកទិញមកពីក្រៅប្រទេស និងក្រុមហ៊ុនទេសចរណ៍ដែលជាភាគីអ្នកលក់នៅក្នុងប្រទេស ទទួលបានឱកាសជួបគ្នា ពិភាក្សាគ្នាភ្ជាប់ដៃគូ ទំនាក់ទំនាក់អាជីវកម្មទេសចរណ៍ រួមគ្នាផ្សាយផ្សាយគោលដៅទេសចរណ៍កម្ពុជា សហការលក់កញ្ចប់ទេសចរណ៍កម្ពុជានៅក្រៅប្រទេស និងនាំគ្នាភ្ញៀវទេសចរអន្តរជាតិនានាមកទស្សនាកម្ពុជា នៅឆ្នាំក្រោយៗទៀត។
លោកបណ្ឌិត ធួន ស៊ីណាន ថ្លែងថា បន្ទាប់ពីការរៀបចំយុទ្ធនាការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជានេះរួច ក្នុងរយៈពេល៦ខែបន្ទាប់ រំពឹងថា នឹងមានភ្ញៀវទេសចរអន្តរជាតិនៅក្នុងតំបន់អាស៊ានមកទស្សនាកម្ពុជាកាន់តែច្រើន ហើយក្នុងរយៈពេល១ឆ្នាំទៅ២ឆ្នាំបន្ទាប់ រំពឹងមានភ្ញៀវទេសចរអន្តរជាតិ បណ្តាប្រទេសនៅតាមតំបន់អឺរ៉ុប អាមេរិក និងនៅកូរ៉េជាដើម នឹងមានទស្សនាកម្ពុជាកាន់តែច្រើនផងដែរ៕ អត្ថបទ ស៊ុម សុខជា





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ