ព័ត៌មាន
កម្ពុជា និងសហភាពអឺរ៉ុប ប្តេជ្ញាចិត្តដ៏រឹងមាំក្នុងការពង្រឹងភាពជាដៃគូទាំងនៅក្នុងក្របខ័ណ្ឌទេ្វភាគី និងពហុភាគី
ភ្នំពេញ៖ កម្ពុជា និងសហភាពអឺរ៉ុប បានសម្តែងនូវការប្តេជ្ញាចិត្តដ៏រឹងមាំក្នុងការពង្រឹងភាពជាដៃគូកម្ពុជា-សហភាពអឺរ៉ុប ទាំងនៅក្នុងក្របខ័ណ្ឌទេ្វភាគី និងពហុភាគី ផងដែរ និងបានកត់សម្គាល់អំពីវឌ្ឍនភាពដែលសម្រេចបានរួមមាន កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ពាណិជ្ជកម្ម និងការវិនិយោគ និងការកសាងស្ថាប័ន កំណែទម្រង់រដ្ឋបាល ច្បាប់ និងយុតិ្តធម៌ អភិបាលកិច្ច និងសិទ្ធិមនុស្ស។ ការប្តេជ្ញាចិត្តនេះ ក្នុងកិច្ចប្រជុំពេញអង្គគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១៣ កាលពីនៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។
ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោកស្រី Paola Pampaloni នាយិការងនៃមន្ទីរការបរទេស សហភាពអឺរ៉ុប បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពេញអង្គគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១៣ ដែលត្រូវធ្វើឡើងជារៀងរាល់២ឆ្នាំម្តង។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជាសំខាន់ៗ និងតំណាងរបស់ភាគី EU ដែលមកពីអគ្គនាយកដ្ឋានពាក់ព័ន្ធរបស់គណៈកម្មការអឺរ៉ុប និងពីស្ថានទូតនៃប្រទេសសមាជិក EU។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំ ភាគីទាំងពីរបានកត់សម្គាល់អំពីវឌ្ឍនភាពដែលសម្រេចបានដោយអនុក្រុមទាំង៣៖ (១) កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ (២) ពាណិជ្ជកម្ម និងការវិនិយោគ និង (៣) ការកសាងស្ថាប័ន កំណែទម្រង់រដ្ឋបាល ច្បាប់ និងយុតិ្តធម៌ អភិបាលកិច្ច និងសិទ្ធិមនុស្ស។
កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈលើការវិវត្តផ្នែកនយោបាយ និងសេដ្ឋកិច្ចនៅក្នុងសហភាពអឺរ៉ុប និងកម្ពុជា ហើយបានរំលេចនូវក្តីបារម្ភរួមគ្នាចំពោះភាពតានតឹងដែលកើនឡើងបណ្តាលមកពីភាពស្មុគស្មាញនៃបរិបទសកល។ អនុសាសន៍ និងសកម្មភាពសំខាន់ៗត្រូវបានដាក់ចេញ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពរួមមាន ពាណិជ្ជកម្មនិងវិនិយោគ, ការអភិវឌ្ឍធនធានមនុស្ស និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំណើនបៃតង ថាមពលបៃតង និងបច្ចេកវិទ្យាឌីជីថល៕ អត្ថបទ៖ វង្ស សុភាព




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច