ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី៖ ការរៀបចំរចនាសម្ព័ន្ធឡើងវិញ ក្រសួងមុខងារសាធារណៈ និងក្រសួង ស្ថាប័នចំនួន១២ មិនត្រឹមតែមិនមានការពង្រីកនោះទេ តែបានកាត់បន្ថយអគ្គនាយកដ្ឋានចំនួន៣ និងនាយកដ្ឋានចំនួន២៦
មានប្រសាសន៍បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ “ចំពោះការរៀបចំរចនាសម្ព័ន្ធឡើងវិញ ក្រសួងមុខងារសាធារណៈ និងក្រសួងស្ថាប័នមួយចំនួន១២ មិនត្រឹមតែមិនមានការពង្រីកនោះទេ តែបានលុបអគ្គនាយកដ្ឋាន ចំនួន៣ និងនាយកដ្ឋាន ចំនួន២៦ ហើយកំពុងបន្តពិនិត្យមើលការិយាល័យមួយចំនួនបន្ថែមទៀតផងដែរ។”
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា “សម្រាប់ការអនុវត្តវិធានការគន្លឹះទី២៖ ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ក្នុងនោះការពិនិត្យឡើងវិញ និងវិភាគមុខងារ រចនាសម្ព័ន្ធ បានបន្តជំរុញឱ្យកាន់តែមានលក្ខណៈជាប្រព័ន្ធ ដោយក្រសួងបានធ្វើការសហការជាមួយក្រសួង ស្ថាប័ន ក្នុងការកំណត់មុខងារស្នូល មុខងាររងនៃមុខងារស្នូល និងមុខងារគាំទ្រ ឈានទៅការរៀបចំអនុក្រឹត្យ និងបទប្បញ្ញត្តិពាក់ព័ន្ធ សម្រាប់ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន។
ការពិនិត្យឡើងវិញនិងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន បានចូលរួមចំណែកក្នុងការពង្រឹងសមត្ថភាពស្ថាប័នសាធារណៈ រក្សាស្ថិរភាព និងនិរន្តរភាពនៃការផ្ដល់សេវាសាធារណៈ, ពង្រឹងសាមគ្គីភាព និងការទទួលខុសត្រូវរបស់គ្រប់ក្រសួង ស្ថាប័ន ស្របតាមអភិក្រម “ពង្រឹងជាជាងពង្រីក” និង “រៀបចំផ្ទះឱ្យរៀបរយ”។
“ចំពោះការរៀបចំរចនាសម្ព័ន្ធឡើងវិញ ក្រសួងមុខងារសាធារណៈ និងក្រសួងស្ថាប័នមួយចំនួន១២ មិនត្រឹមតែមិនមានការពង្រីកនោះទេ តែបានលុបអគ្គនាយកដ្ឋាន ចំនួន៣ និងនាយកដ្ឋាន ចំនួន២៦ និងបន្តពិនិត្យមើលការិយាល័យមួយចំនួនបន្ថែមទៀតផងដែរ។ ជាក់ស្តែង អនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន ចំនួន១១ ត្រូវបានដាក់ឱ្យអនុវត្ត, និងគណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ច ត្រូវបានរៀបចំនៅ ២៩ក្រសួង ស្ថាប័ន។








-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
កីឡា5 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន7 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ