ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ ច្បាប់ប្រឆាំង Online Scam នឹងរួមចំណែកធានាមិនឱ្យបទល្មើសនេះត្រឡប់វិញ
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់ថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានឹងចូលរួមលើកម្ពស់ប្រសិទ្ធភាពនៅក្នុងការបោសសម្អាត Online Scam និងធានាថាបទល្មើសនេះនឹងមិនវិលត្រឡប់មកចូលកម្ពុជាទៀតទេ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានមានប្រសាសន៍ប្រាប់ BTV ថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនមែនគិតត្រឹមតែកម្រិតជាបទល្មើស និងសន្តិសុខប៉ុណ្ណោះទេ ប៉ុន្ដែច្បាប់នេះបានផ្តល់អត្ថប្រយោជន៍សំខាន់សម្រាប់ប្រទេសជាតិ ខណៈក្នុងច្បាប់នេះនឹងបានកំណត់ទោសទណ្ឌបទល្មើសចំនួនប្រាំបន្ថែមទៀតមាន កម្រិតទម្ងន់ទោសធ្ងន់ជាងមុនផងដែរ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបន្តថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការសម្រេចចិត្តថាត្រូវដាក់ចេញវិធានការពីរក្នុងពេលព្រមជាមួយគ្នា ទី១. ត្រូវប្រតិបត្តិការក្នុងការបោសសម្អាត Online Scam ក្នុងទ្រង់ទ្រាយយុទ្ធនាការនៅទូទាំងប្រទេស ហើយធ្វើមកដល់ពេលនេះទទួលបានលទ្ធផលល្អជាវិជ្ជាមាន និងទី២. តាមរយៈច្បាប់នេះ នឹងលើកម្ពស់ប្រសិទ្ធភាពនៅក្នុងការបោសសម្អាត Online Scam។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់ថា ការធ្វើច្បាប់នេះបានបង្ហាញនូវឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាល និងមិនដកថយទេ ក្នុងការប្រឆាំង Scam ហើយត្រូវធ្វើយ៉ាងណាលុបបំបាត់បទល្មើសនេះចេញឲ្យអស់ពីកម្ពុជា៕ អត្ថបទ៖ វង្ស សុភាព





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ