ព័ត៌មាន
រដ្ឋមន្រ្ដី៖ ក្រសួងយុត្តិធម៌កំពុងតែតាមដានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកក្មេងប្រុសម្នាក់របួសធ្ងន់នៅសង្កាត់គីឡូម៉ែត្រលេខ៦
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ប្រាប់ BVT ថា អ្នករងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ធ្វើម៉េចទទួលបាននៅភាពយុត្តិធម៌ ហើយធានាថា អ្នកបុកគេស្លាប់មិនអាចបង់លុយរួចខ្លួនទេ នៅកម្ពុជាគឺលែងមានហើយករណីនេះ គឺត្រូវមានការទទួលខុសត្រូវ ហើយជនរងគ្រោះត្រូវទទួលបាននៅសំណងការខូចខាតចេញមកពីគ្រោះថ្នាក់ចរាចរណ៍នេះទៅតាមនីតិវិធីច្បាប់ឲ្យបានឆាប់រហ័ស។ ការបញ្ជាក់នេះ បន្ទាប់ពីចប់ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៥ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៦ កាលពីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា “កន្លងទៅក៏ឃើញមានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែរ ដោយដំបូងមានអ្នកខ្លះលើកចេះ លើកចុះ អ្នកធំអ្នកអី គឺអត់ទេ ហើយយើងរង់ចាំត្រួតពិនិត្យទាំងអស់គ្នា ហើយយើងរីករាយសហការជាមួយអ្នកសារព័ត៌មាននៅពេលដែលឃើញមានបញ្ហាមិនប្រក្រតី អាចរាយការណ៍មកគណៈបញ្ជាការដឹកនាំយុទ្ធនាការក្នុងការត្រួតពិនិត្យមើលរឿងទាំងអស់នេះ ហើយយើងនឹងឆ្លើយតបជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់”។
ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកក្មេងប្រុសម្នាក់របួសធ្ងន់នៅចំណុចផ្លូវបេតុងប្រសព្វផ្លូវលេខ១៧១៧ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ គឺមានការវែកញែកយ៉ាងផុសផុលនៅលើបណ្តាញសង្គម។
សូមជម្រាបថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២០ និង២៤នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំណុចផ្លូវបេតុងប្រសព្វផ្លូវលេខ១៧១៧ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ រវាងរថយន្ត មួយគ្រឿងម៉ាក DONG FENG FORTHING ពណ៌ស ពាក់ផ្លាកលេខ កម្ពុជា P.YEAN.7 បើកបរដោយឈ្មោះ សុខ ច័ន្ទបូណ៍មី ហៅ យាន ភេទស្រី កើតថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៣ និងអ្នករួមដំណើរឈ្មោះ សាមីន វុត្ថារិទ្ធិ ភេទប្រុស កើតថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៩៧ បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក HONDA TODAY ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១០-៤៦០៤ បើកបរដោយឈ្មោះ ថា ឧត្តម ភេទប្រុស អាយុ១១ឆ្នាំ បណ្តាលឱ្យរងរបួសធ្ងន់ ចំណែកម៉ូតូជាប់ ខាងមុខក្រោមរថយន្តអូសទៅមុខប្រវែង ៧៨ម៉ែត្រ ទើបរថយន្តឈប់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់តំណាងអយ្យអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ផ្អែកលើលទ្ធផល ផ្អែកតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោក នៃការស៊ើបអង្កេតឃើញថា ឈ្មោះ សុខ ច័ន្ទបូណ៍មី ហៅ យាន គឺជាអ្នកបើកបររថយន្តដែលបង្កឱ្យមានគ្រោះថ្នាក់ ចរាចរណ៍ រីឯឈ្មោះ សាមីន វុត្ថារិទ្ធិ ភេទប្រុស គឺជាអ្នករួមដំណើរ មិនមែនជាអ្នកបើកបររថយន្តទេ។ ហេតុដូច្នេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យឈ្មោះ សុខ ច័ន្ទបូណ៍មី ហៅ យាន ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យរបួសអ្នកដទៃ (ក្នុងស្ថានភាពស្រវឹងមានជាតិអាល់កុល ០.៥២mg/L និងបើកគេចខ្លួនពីកន្លែងកើតហេតុ) ប្រព្រឹត្តនៅចំណុចផ្លូវបេតុងប្រសព្វផ្លូវលេខ១៧១៧ ភូមិក្រោលគោ សង្កាត់គីឡូ ម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ តាមបញ្ញត្តិមាត្រា ៨៣ កថាខណ្ឌទី២ ចំណុច ខ និងចំណុច ឃ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបានបញ្ជូនសំណុំរឿងនេះ ទៅចៅក្រមស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
ចំណែកអ្នករួមដំណើរឈ្មោះ សាមីន វុត្ថារិទ្ធិ ភេទប្រុស តំណាងអយ្យការបានសម្រេចដោះលែងឱ្យមានសេរីភាព តាមដីកាសម្រេចលេខ ១៤៩៤ អ.យ.ឆ ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦៕ អត្ថបទ៖ វង្ស សុភាព


-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច