ព័ត៌មាន
ថ្ងៃដំបូងនៃបុណ្យទន្លេ លើកទី១០ ខេត្តក្រចេះ ចាប់ផ្ដើមជាមួយព្រឹត្តិការណ៍កីឡា
ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០នៅខេត្តក្រចេះ បានចាប់ផ្ដើមដំណើរការផ្លូវការហើយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ ជាមួយនឹងសកម្មភាពកីឡាជាច្រើន ពិសេសកម្មវិធីរត់កម្សាន្ដមហាជនចម្ងាយ ៥គីឡូម៉ែត្រ ដែលមានការចូលរួមយ៉ាងច្រើនរហូតដល់ ២,៥០០នាក់។

កម្មវិធីរត់កម្សាន្ដនេះ មានការអញ្ជើញជាអធិបតីពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងឯកឧត្តម វ៉ា ថន អភិបាលខេត្ដក្រចេះ ព្រមទាំងមន្ដ្រីរាជការ និងប្រជាពលរដ្ឋជាច្រើន ដែលបានបង្ហាញនូវទឹកសប្បាយរីករាយ ក្នុងការចូលរួមអបអរសាទរព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។

ឯកឧត្តម ហួត ហាក់ បានវាយតម្លៃខ្ពស់ ចំពោះថ្ងៃដំបូង នៃបុណ្យទន្លេ ដែលទាក់ទាញការចូលរួមយ៉ាងច្រើនពីប្រជាពលរដ្ឋ ក្រោមម្លប់សន្ដិភាព និងការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល ដែលជំរុញឲ្យមានព្រឹត្តិការណ៍បុណ្យទន្លេជារៀងរាល់ឆ្នាំ ដើម្បីផ្សព្វផ្សាយពីសក្ដានុពលទន្លេ ក៏ដូចជាវិស័យទេសចរណ៍ ជាពិសេសនៅខេត្តក្រចេះ ដែលទើបបើកដំណើរការសាងល្បងនូវស្ពានថ្មី ចិត្របូរី-ព្រែកប្រសព្វ ដែលកាត់ទន្លេមេគង្គជាដើម។

សម្រាប់ថ្ងៃដំបូង នៃព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ នេះដែរ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តក្រចេះ បានរៀបចំនូវកម្មវិធីអមជាបន្ដបន្ទាប់ ក្នុងកម្មវិធីកីឡា ក្រៅពីការរត់កម្សាន្ដ ក៏មានការបើកឲ្យលេងកីឡាប្រជាប្រិយ និងកីឡាមហាជន ដូចជាលេងអុក លេងរែក លេងបាយខុំ លោតម៉ឹក និងវាយសីជាដើម ដែលទទួលបានការគាំទ្រ និងលេងកម្សាន្ដជាច្រើនពីប្រជាពលរដ្ឋគ្រប់វ័យ។

លើសពីនេះ ក្រសួងទេសចរណ៍ សហការជាមួយភាគីពាក់ព័ន្ធ ក៏បានរៀបចំនូវសិក្ខាសាលា ស្ដីពីការអភិវឌ្ឍន៍ និងគ្រប់គ្រងទេសចរណ៍ ដើម្បីអបអរសាទរព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ ដែលប្រព្រឹត្តិទៅ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» ដោយមានការចូលរួមពីយុវជន សិស្ស-និស្សិត និងប្រតិបត្តិករទេសចរណ៍ជាច្រើនផងដែរ៕ អត្ថបទ លី ឈុនឡា









-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ