ព័ត៌មាន
សមាគមសុខុមាលភាពជនពិការកូរ៉េចង់ចូលរួមលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា ពិសេសការងារជួយជនមានពិការភាព
សមាគមសុខមាលភាពជនពិការកូរ៉េ (Korea Disabled Welfare Association – KDWA) បានបង្ហាញគោលបំណងចង់ចូលរួមលើកកម្ពស់វិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា ជាពិសេសការងារជួយដល់ជនមានពិការភាព តាមរយៈការផ្ដល់សម្ភារប្រើប្រាស់ និងការបណ្ដុះបណ្ដាល។
ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ លោកស្រី LEE Ju-yeon នាយកគ្រប់គ្រងគម្រោងអាជីវកម្ម នៃសមាគមសុខមាលភាពជនពិការកូរ៉េ បានឲ្យដឹងថា សមាគមនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨១ ជាសមាគមគាំពារជនពិការដំបូងគេរបស់កូរ៉េ។
លោកស្រី បានបន្តថា សម្រាប់គោលបំណង នៃការមកទស្សនកិច្ចនៅកស្ថានទូតកម្ពុជានេះ ដើម្បីបង្ហាញអំពីបំណងបង្កើតកិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័នរដ្ឋ និងអង្គការនៃបណ្តាប្រទេសអាស៊ាន ជាពិសេសកម្ពុជា ដើម្បីបង្កើនការឧបត្ថម្ភគាំពារដល់សកម្មភាពរបស់ជនពិការ ដូចជាការឧបត្ថម្ភនូវសម្លៀកបំពាក់ កៅអីរុញជនពិការ ជើងសប្បនិម្មិត និងវគ្គបណ្តុះបណ្តាលសម្រាប់ជនពិការ ដើម្បីឱ្យពួកគាត់មានលទ្ធភាពក្នុងការបង្កើតមុខរបរចិញ្ចឹមជីវិត ។
បន្ថែមពីនេះ លោកស្រី LEE Ju-yeon ក៏បានលើកឡើងនូវបច្ចេកវិទ្យាថ្មីៗ របស់កូរ៉េ ដែលបញ្ចូលបច្ចេកទេសបញ្ញាសប្បនិម្មិត AI ដើម្បីសម្រួលដល់ការប្រាស្រ័យទាក់ទង របស់ប្រជាជនដែលមានពិការភាពផ្នែកភ្នែក និងត្រចៀកផងដែរ ។
ឯកឧត្តម ឯកអគ្គរាជទូត បានសម្តែងការស្វាគមន៍ ចំពោះគំនិតផ្តួចផ្តើមនេះ ព្រោះប្រទេសកម្ពុជា បានឆ្លងកាត់សង្គ្រាមជាង៣ទស្សវត្សន៍ បន្សល់ទុកនូវប្រជាជនដែលមានពិការភាពប្រមាណ ៧០ម៉ឺននាក់ ដែលរដ្ឋាភិបាលក៏ដូចជាអង្គការនានា បានធ្វើសកម្មភាពជាច្រើន ដើម្បីជួយគាំទ្រដល់ការរស់នៅរបស់ពួកគាត់។
ឯកឧត្តមបានបន្តថា គម្រោងរបស់សមាគមសុខមាលភាពជនពិការកូរ៉េ នឹងអាចជួយសម្រួលជនមានពិការភាពកម្ពុជា ក្នុងជីវភាពរស់នៅ និងអាចជួយបង្កើននូវចំណូលសម្រាប់គ្រួសារ ព្រមទាំងអាចឱ្យពួកគាត់ មានលទ្ធភាពចូលរួមចំណែកជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ ។
ឯកឧត្តមឯកអគ្គរាជទូត បានជម្រាបប្រតិភូ នៃសមាគមសុខមាលភាពជនពិការកូរ៉េថា ស្ថានទូតត្រៀមខ្លួនជាស្រេច ដើម្បីសហការជាមួយគ្នា រៀបចំជំនួបជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងស្វែងរកអង្គការដៃគូ ដើម្បីសហការជាមួយសមាគមធ្វើការងារនេះ ៕ អត្ថបទ បាន សុខរិទ្ធិ



-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច