ព័ត៌មាន
ក្រសួងកសិកម្មបើកវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយថវិកាសមិទ្ធកម្មឆ្នាំ២០២៦ និងសៀវភៅថវិកាពលរដ្ឋ
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពបើកវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយថវិកាសមិទ្ធកម្មឆ្នាំ២០២៦ និងសៀវភៅថវិកាពលរដ្ឋ នៅទីស្តីការក្រសួង។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្រោយចប់កម្មវិធីវេទិកានេះ បានសរសេរឱ្យដឹងថា នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីគោលនយោបាយអាទិភាពទី៥ និងទី៦ និងបានយកឱកាសនេះជម្រាបពីការចូលរួមរបស់ក្រសួងកសិកម្ម ក្នុងកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ សម្រាប់ការអភិវឌ្ឍន៍ឱ្យកាន់តែប្រសើរ គណនេយ្យភាពសមិទ្ធកម្ម និងប្រសិទ្ធភាពសេដ្ឋកិច្ច ជាពិសេសការកំណត់នូវគោលដៅផ្សាភ្ជាប់ទៅនឹងការអនុវត្តគោលនយោបាយ និងសមិទ្ធកម្មរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់ធាតុចូលនិងសង្កត់ធ្ងន់ពី “មានហូប” ដោយធានាបាននូវសន្តិសុខស្បៀង និងការជំរុញផលិតកម្មកសិផលយុទ្ធសាស្រ្ត ដោយ “មានបាន” គឺទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ និងជាមូលដ្ឋានសម្រាប់អ្នកជំនាន់ក្រោយចាប់យកឱកាសកសាងសមត្ថភាពទៅរកវិស័យឧស្សាហកម្ម និងសេវាកម្ម ដើម្បីទទួលបានប្រាក់ចំណូលល្អមួយកម្រិតទៀត និង “មានប្រើ និងមានរហូត” ពោលគឺមានផលិតផល និងកសិផលប្រើប្រាស់គ្រប់គ្រាន់ ការការពារធនធានធម្មជាតិ និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។

តាមរយៈវេទិកានេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់កម្មវិធីចំនួន៣ រួមមាន៖ ការអភិវឌ្ឍខ្សែច្រវាក់តម្លៃកសិកម្ម ការគ្រប់គ្រងធនធានធម្មជាតិកសិកម្ម និងការគ្រប់គ្រងពង្រឹងក្រសួងស្ថាប័ន និងសេវាគាំទ្រផ្សេងៗ ដែលអនុញ្ញាតឱ្យមន្រ្តីទាំងអស់ផ្តល់សេវាសាធារណៈល្អជូនប្រជាកសិករ ទទួលយកបានគ្រប់ភាគីពាក់ព័ន្ធ និងទទួលបានផលចំណេញទាំងអស់គ្នា។
ជាមួយនេះ ឯកឧត្តមរដ្ឋមន្រ្តី លើកទឹកចិត្តដល់អង្គវេទិកាទាំងអស់បើកទូលាយចូលរួមពិភាក្សា ផ្តល់ធាតុចូលសំខាន់ៗ និងផ្តល់មតិយោបល់សមិទ្ធកម្មផ្សេងៗទៀត ឱ្យស្របតាមគោលដៅ គោលនយោបាយ ដើម្បីសម្រេចបានលទ្ធផលផ្លែផ្កាសម្រាប់វិស័យកសិកម្មកម្ពុជា៕ អត្ថបទ៖ ឈិត បូរ៉ាវី





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ