ព័ត៌មាន
ដំណើរទស្សនកិច្ចនៃអង្គការអន្តរជាតិ និងអង្គទូតនានានៅកម្ពុជាទៅតំបន់ព្រំដែន គឺជាសារថ្មីបន្ថែមប្រាប់ទៅអន្តរជាតិ ស្តីអំពីការឈ្លានពានរបស់ថៃ
អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជាឯកឧត្តម ប៉ែន បូណា បានថ្លែងថា ដំណើរទស្សនកិច្ចរបស់អង្គការ អន្តរជាតិ និងបណ្តាអង្គទូតនានាប្រចាំនៅកម្ពុជា ទៅកាន់តំបន់ព្រំដែនកម្ពុជា និងថៃកាលពីម្សិលមិញនោះ គឺជាសារថ្មីមួយបន្ថែមទៀតបង្ហាញទៅកាន់សហគមន៍អន្តរជាតិ ស្តីអំពីសកម្មភាពឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យកម្ពុជា។
ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦នេះស្តីពីស្ថានការណ៍រវាង កម្ពុជា និងថៃឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើងបានកំពុងធ្វើការ ដោះស្រាយផ្នែកផ្លូវច្បាប់ និងធ្វើការតវ៉ាយ៉ាងសកម្មផ្នែកការទូត ចំពោះទង្វើឈ្លានពានរបស់ភាគីថៃ មកលើដែនអធិបតេយ្យកម្ពុជាយ៉ាងគឃ្លើននោះ។ ជាក់ស្តែងដូចកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២៦ម្សិលមិញ ប្រមុខការទូតកម្ពុជាបានសម្របសម្រួលឲ្យអង្គការអន្តរជាតិ និងអង្គទូតនានាប្រចាំនៅកម្ពុជាទៅទស្សនកិច្ចនៅខេត្តពោធិ៍សាត់ ហើយដំណើរទស្សនកិច្ចនេះតំណាងអង្គទូត និងអង្គការទាំងនោះបានឃើញដោយផ្ទាល់ភ្នែកចំពោះទង្វើឈ្លានពានរបស់ពួកទាហានថៃ មកលើដែនអធិបតេយ្យកម្ពុជា។ នេះ គឺជាថ្មីមួយទៀតប្រាប់ទៅពិភពលោកថាថៃនៅតែបន្តឈ្លានពានលើដែនអធិបតេយ្យកម្ពុជា និងបានបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។សូមបញ្ជាក់ថា អង្គការអន្តរជាតិ និងបណ្តាអង្គទូតដែលបានអញ្ជើញទៅកាន់តំបន់ព្រំដែនច្រកថ្មដា កាលពីម្សិលមិញ រួមមាន ប្រ៊ុយណេ, រុស្ស៊ី, ប៉ាគីស្ថាន,មីយ៉ាន់ម៉ា, គុយបា ,ឥណ្ឌា,ទីម័រឡេស្តេ, ប្រេស៊ីល,ឡាវ,វៀតណាម,តួកគី,សហរដ្ឋអាមេរិក,ជប៉ុន,ចិន,ឥណ្ឌូនេស៊ី, និងម៉ាឡេស៊ី ព្រមទាំង ប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា និងអង្គការកម្មវិធីស្បៀង អាហារពិភពលោក( WFP) ជាដើម៕អត្ថបទបាន ចក់











-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច