ព័ត៌មាន
សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក សហការជាមួយអាជ្ញាធរខេត្តកណ្ដាលបន្តពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋដោយឥតថ្លៃ
សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) សហការជាមួយអាជ្ញាធរខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៨ខែមីនា ឆ្នាំ២០២៦នេះ បានរៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋ ដោយឥតថ្លៃ ស្ថិតនៅវត្តសុវណ្ណវតី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។








កម្មវិធីនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហេង សុខគង់ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានអ្នកចូលរួមពីអាជ្ញាធរខេត្តកណ្ដាល ក្រុមគ្រូពេទ្យមកពីប្រទេសចិន និងប្រជាពលរដ្ឋសរុបប្រមាណ១ពាន់។
នៅក្នុងកម្មវិធី ឯកឧត្តមបណ្ឌិត ហេង សុខគង់ មានប្រសាសន៍ដែរថា ការពិនិត្យ និងព្យាបាលជំងឺនៅពេលនេះ មានចំនួន១៨សេវាកម្ម ដែលក្នុងនោះរួមមាន៖ជំងឺទូទៅ បេះដូង ក្រពះ ភ្នែក និងជំងឺស្បែកជាដើម។ឯកឧត្តមបន្តថា តាមការសង្កេត បច្ចុប្បន្នសុខភាពប្រជាពលរដ្ឋ មានភាពល្អច្រើន ដោយរាជរដ្ឋាភិបាល មានគោលនយោបាយច្បាស់លាស់។
ក្រុមគ្រូពេទ្យមកពីប្រទេសចិន បានលើកឡើងដែរថា ថ្ងៃនេះមានអារម្មណ៍រីករាយដែលបានចូលរួមជាមួយសម្ព័ន្ឋគ្រូពេទ្យសហភាពសហពន្ធយុវជនកម្ពុជា ក្នុងការពិនិត្យ និងព្យាបាលជូនជំងឺជូនពលរដ្ឋកម្ពុជា។លើសពីនេះ ក្រុមគ្រូពេទ្យទាំងនោះនឹងបន្តចែករំលែកបទពិសោធន៍ពីការថែទាំ និងព្យាបាលជំងឺដល់គ្រូពេទ្យកម្ពុជាផងដែរ។
ប្រជាពលរដ្ឋ បានបង្ហាញអារម្មណ៍រីករាយ ដែលសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានចុះមកពិនិត្យជំងឺ និងព្យាបាលជំងឺនៅមូលដ្ឋានដោយគិតថ្លៃ។ ការព្យាបាលនេះ បានចូលរួមចំណែកកាត់បន្ថយការចំណាយបានមួយកំរិត និងសុខភាពល្អជាងមុន។
គួរបញ្ជាក់ដែរថា សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ត្រូវបានបង្កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក ដោយគិតត្រឹមខែមីនាឆ្នាំ២០២៦នេះ ក្រុមគ្រូពេទ្យបានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋឥតគិតថ្លៃ នៅតាមបណ្ដាខេត្តក្នុងប្រទេសកម្ពុជាសរុបជិត១លាននាក់។អត្ថបទ៖ទូច សោភ័ណ
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច