ព័ត៌មាន
ប្រតិភូកម្ពុជាចូលតាំងពិព័រណ៍ពាណិជ្ជកម្មឡូជីស្ទីក និងខ្សែច្រវាក់ផ្គត់ផ្គង់នៅសៀងហៃដោយជោគជ័យ
ក្រុងសៀងហៃ៖ គណៈប្រតិភូសមាគមចំនួន ២២ រូប បានចូលតាំងពិព័រណ៍ពាណិជ្ជកម្ម ឡូជីស្ទីក និងខ្សែច្រវាក់ផ្គត់ផ្គង់អន្តរជាតិជាសកលលើក ទី៥ ប្រកបដោយជោគជ័យ និងបានធ្វើទស្សនកិច្ចកំពង់ផែសៀងហៃ ប្រទេសចិន ដែលជាកំពង់ផែអន្តរជាតិកំពូល បាននិងកំពុងបម្រើ ការដឹកជញ្ជូនទៅកាន់ប្រទេសនៅលើពិភពលោក។

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្តត់ផ្គង់នៅកម្ពុជា បានដឹកនាំគណៈប្រតិភូសមាគម ចំនួន ២២ រូប ទៅចូលរួមការតាំងពិព័រណ៍ពាណិជ្ជកម្មឡូជីស្ទីក និងខ្សែច្រវាក់ផ្គត់ផ្គង់អន្តរជាតិជាសកលលើកទី៥ (5th Global International Logistics and Supply Chain Expo) និងការធ្វើទស្សនកិច្ចកំពង់ផែសៀងហ ប្រទេសចិន តបតាមការអញ្ជើញ របស់សម្ព័ន្ធ AiLA ឡូជីស្ទីក, ក្នុងនោះលោកក៏ត្រូវបានអញ្ជើញជាគណអធិបតី និងឡើងថ្លែងសន្ទករថា ក្នុងការបើកសម្ពោធជាផ្លូវការតាំងពិព័រណ៍ពាណិជ្ជកម្ម ឡូជីស្ទីក និងខ្សែច្រវាក់ផ្គត់ផ្គង់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃភាគីចិន និងថ្នាក់ដឹកនាំមកពីបណ្តា ប្រទេសផ្សេងៗទៀត។

ថ្លែងទៅកាន់បណ្តាអ្នកចូលរួម, លោកប្រធានសមាគម បានជម្រាបភាគីចិន និងបណ្តាប្រទេសផ្សេងទៀត អំពីសារៈសំខាន់ នៃវិស័យជីស្ទីក និងខ្សែច្រវាក់ផ្គត់ផ្តង់ ដែលបានបង្កើតឱ្យមានការទំនាក់ទំនងទូទាំងពិភពលោក ហើយប្រទេសចិនមានសមាគម សម្ព័ន្ធសមាគម និងសហព័ន្ធជាច្រើន ដែលបង្កើតឱ្យមានការទំនាក់ទំនងគ្នា ដើម្បីជម្រុញសេវាកម្មឱ្យគ្នាទៅវិញមក ដោយចាត់ទុកថា ឡូជីស្ទីក និងខ្សែច្រវាក់ផ្គត់ផ្គង់ គឺសសៃឈាមនៃសេដ្ឋកិច្ចសកល។
លោកបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យឡូជីស្ទិក និងដឹកជញ្ជូន ជាវិស័យដែលអាទិភាព និងបានខិតខំ កសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដើម្បីផ្តល់ភាពងាយស្រួលក្នុងទាក់ទាញអ្នកវិនិយោគមក និងបានលើកឡើងអំពីការអភិវឌ្ឍរបស់ រាជរដ្ឋាភិបាល ព្រមទាំងបានអញ្ជើញម្ចាស់អាជីវកម្ម និងបណ្តាប្រទេសផ្សេងទៀតឱ្យមកធ្វើទស្សកិច្ចនៅកម្ពុជា ជួបអ្នកជំនាញ និងស្វែងរកឱកាសសម្រាប់វិនិយោគ ដោយធានានូវសុវត្ថិភាព ព្រោះកម្ពុជាកំពុងតែបង្រ្កាបក្រុមឧក្រិត្តកម្មអនឡាញ និងក្រុមឆបោកអន ឡាញឱ្យអស់នាពេលឆាប់ៗនេះ។

សូមបញ្ជាក់ថា ការតាំងពិព័រណ៍ពាណិជ្ជកម្មលើកទី៥ នេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ២៥-២៧ ខែមីនា ឆ្នាំ២០២៦ ទទួល បានការចូលរួមទស្សនា និងភ្ជាប់បណ្តាញទំនាក់ទំនងពីភ្ញៀវជាតិ និងអន្តរជាតិ ក្នុងវិស័យឡូជីស្ទីក និងខ្សែច្រវាក់ផ្គត់ផ្គង់ ក្នុងនោះ សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ក៏បានតាំងបង្ហាញនូវបេសកម្ម និងសកម្មភាពរបស់សមាគមផងដែរ។ ស្របវេលានេះដែរ សមាគមក៏ទទួលបានការអញ្ជើញបន្ថែមពីសភាពាណិជ្ជកម្មឧស្សាហកម្មមេរិកាំង អឺរ៉ុប (EACHAM) ដែលជាដៃគូ សហការគ្នាកន្លងមក សមាគមក៏បានដឹកនាំសមាជិកទៅទស្សនាការតាំងពិព័រណ៍ទំនិញគ្រឿងអេឡិចត្រូនិច ឌីជីថល តិចណូឡូជី រ៉ូបូត បច្ចេកវិទ្យាគ្រប់គ្រងឃ្លាំង និងទំនិញច្រើនប្រភេទទៀត៕ អត្ថបទ៖ សុន រ៉ាឌី







-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន5 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន5 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន2 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ