ព័ត៌មាន
រដ្ឋមន្រ្តីឧស្សាហកម្ម៖ ទិវាជាតិ STI បង្ហាញដល់អន្តរជាតិពីការសាមគ្គីភាព គ្មានអ្វីមករារាំង នវានុវត្តន៍ជាតិឡើយ
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្លែងថា ទោះក្នុងកាលៈទេសៈដែលកម្ពុជាជួបការលំបាក និង បញ្ហាប្រឈមនានា ការរៀបចំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញដល់អន្តរជាតិអំពីការសាមគ្គីភាព ដោយគ្មានអ្វី មករារាំង ឬបង្អាក់បន្ទុចដល់នវានុវត្តន៍ជាតិនោះឡើយ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងក្នុងសន្និសីទសារព័ត៌- មានផ្លូវការ ក្នុងថ្ងៃបញ្ចប់ការរៀបចំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ នេះថា ការរៀបចំ ទិវាជាតិ មិនមែនត្រឹមតែប្រារព្វដើម្បីឱ្យប្រជាពលរដ្ឋ សិស្ស និស្សិតចូលរួមប៉ុណ្ណោះទេ អ្វីដែលជាសំខាន់រាជរដ្ឋាភិបាលក្នុងអាណត្តិ ថ្មីនេះ បានកំណត់យកបច្ចេកវិទ្យា គឺជាសរស្តម្ភទី៥ ព្រោះវិទ្យាសាស្ត្រ បច្ចេកវិទ្យាមានសារៈសំខាន់ណាស់ សម្រាប់ជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍជាតិ. តាមរយៈទិវាជាតិនេះដែរ រាជរដ្ឋាភិបាល ក្រសួង និងក្រុមប្រឹក្សាវិទ្យាសាស្រ្តជាតិ បានយកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នេះ ដើម្បីបំផុសនូវស្មារតី និងវប្បធម៌ ឱ្យមានការស្រឡាញ់នូវនវានុវត្តន៍។

ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា តាមរយៈព្រឹត្តិការណ៍ទិវាជាតិនេះ បានបង្ហាញឱ្យឃើញថា កម្ពុជាមិនមែនគ្រាន់តែជាប្រទេសដែល ចេះប្រើបច្ចេកវិទ្យាប៉ុណ្ណោះទេ គឺកម្ពុជាបាននិងកំពុងក្លាយជាប្រទេសដែលបង្កើតបច្ចេកវិទ្យា ក្នុងនោះនវានុវត្តន៍មួយចំនួនបានបង្កើត ដោយកូនខ្មែរ និងបាននំាចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ ជាក់ស្តែងការរៀបចចំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នេះ ទោះបីស្ថិតក្នុងកាលៈទេសៈដែលកម្ពុជាជួបការលំបាក និងបញ្ហាប្រឈមនានាក៏ដោយ ទិវាជាតិនេះបានបង្ហាញដល់អន្តរជាតិឱ្យឃើញ អំពីការសាមគ្គីភាពផ្ទៃក្នុងរបស់ជាតិ ដោយគ្មានអ្វីមករារាំង បំបែកបំពាក់ ឬបង្អាក់បន្ទុចដល់នវានុវត្តន៍ជាតិ ដើម្បីការរីកចម្រើនរបស់ ជាតិនោះឡើយ។
ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់ឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០២៣មក ទិវាជាតិបានវិវត្តន៍ទៅរកការរីកចម្រើនឥតឈប់ឈរ ឆ្លើយតប ទៅនិងបរិបថថ្មីៗ ជាក់ស្តែងនៅឆ្នាំដំបូង កម្ពុជាបានជ្រើសរើសយកការកសាងមូលដ្ឋានគ្រឹះសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍។ ចំណែកឆ្នាំ២០២៤ ការជំរុញសហគ្រាសធុនតូច និងមធ្យម ចាប់យកនូវបច្ចេកវិទ្យា (SME go STI), ចំពោះនៅឆ្នាំ ២០២៥ គឺការបណ្តុះទេពកោសល្យសម្រាប់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខណៈនៅក្នុងឆ្នាំ២០២៦នេះ បានផ្តោត សំខាន់លើនវានុវត្តន៍ដើម្បីវឌ្ឍនភាពជាតិ ក្នុងគោលដៅប្រមូលផ្តុំឱ្យមានភាពប្រទាក់ក្រឡាគ្នានូវអេកូស៊ីស្តែម ជាប្រព័ន្ធសម្រាប់អ្នក សិក្សារៀនសូត្រ ទាំងរដ្ឋ និងវិស័យឯកជន ដើម្បីឈានទៅសម្រេចបាននូវនវានុវត្តន៍ដើម្បីវឌ្ឍនភាពជាតិនេះ៕ អត្ថបទ៖ សុន រ៉ាឌី





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច