ព័ត៌មាន
អភិបាលខេត្តកំពង់ចាម ស្នើបេក្ខជនប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារទាំងអស់ ត្រូវប្រកាន់តាមគោលការណ៍ «ចេះ គឺ ជាប់»
នៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញបើកស្រោមវិញ្ញាសា ប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៦ ឲ្យចូលបម្រើការងារនៅពន្ធនាគារខេត្តកំពង់ចាម ពន្ធនាគារខេត្តត្បូងឃ្មុំ ពន្ធនាគារខេត្តព្រៃវែង ពន្ធនាគារខេត្តស្វាយរៀង ពន្ធនាគារខេត្តកំពង់ធំ និងមណ្ឌលអប់រំកែប្រែទី៣ ស្ថិតនៅមណ្ឌលប្រឡង វិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឲ្យបេក្ខជនទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវគោលជំហរ និងស្មារតីឲ្យបានមុតមាំ និងត្រូវអនុវត្តតាមគោលការណ៍ «ចេះ គឺ ជាប់»។
ឯកឧត្តម អភិបាលខេត្ត ក៏បានជូនពរដល់បេក្ខជនទាំងអស់ សូ៧ឲ្យទទួលបានជោគជ័យ ក្នុងការប្រលងប្រជែងដ៏សំខាន់មួយនេះ ដើម្បីមានឱកាសបានបម្រើជាតិ មាតុភូមិ និងប្រជាជន។
បើតាមរបាយការណ៏របស់គណៈកម្មការប្រលងបានឲ្យដឹងថា សម្រាប់កម្មវិធីប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សម្រាប់ឆ្នាំ២០២៦ ចែកចេញជា ១០បន្ទប់ មានបេក្ខជនសរុបចំនួន ៦៤០នាក់ ស្រី ៣០៩នាក់ ក្នុងនោះបានចូលរួមប្រឡងចំនួន ៦៣០នាក់ ស្រី ៣០៣នាក់ អវត្ដមាន ១០នាក់ ស្រី ០៦នាក់៕









-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ