ព័ត៌មាន
សមាគមមិត្តភាពកម្ពុជា-ចិន រួមគ្នារៀបចំព្រឹត្តិការណ៍ជិះកង់ទេសចរណ៍ក្នុងតំបន់អង្គរ ដើម្បីរឹតចំណងមិត្តភាព និងជំរុញវិស័យទេសចរណ៍
នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ លោក លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមក្នុងព្រឹត្តិការណ៍ជិះកង់ទេសចរណ៍ក្នុងតំបន់រមណីយដ្ឋានអង្គរ រៀបចំដោយសមាគមមិត្តភាពកម្ពុជា-ចិន និងមូលនិធិចិន Peaceland ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងមិត្តភាពប្រជាជន និងប្រជាជន កម្ពុជា-ចិន ព្រមទាំងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងជំរុញកំណើនសេដ្ឋកិច្ច និងវប្បធម៌ តាមរយៈសកម្មភាពកីឡាទេសចរណ៍ដែលមិត្តភាពចំពោះបរិស្ថាន តាមរយៈសង្គមស៊ីវិលរបស់ចិនចំនួន ៨ស្ថាប័នដែលមកចូលរួម។

លោក លី សារី អភិបាលរងខេត្ត បានលើកឡើងថា ព្រឹត្តិការណ៍នេះនឹងជួយជំរុញការចូលរួមសកម្មភាពកីឡា និងសុខភាពសាធារណៈ ដែលមានសារៈសំខាន់សម្រាប់ជីវភាពរស់នៅប្រកបដោយគុណភាព និងរួមគ្នាថែរក្សាបរិស្ថាន និងផ្តល់គុណតម្លៃដល់វិស័យទេសចរណ៍ធម្មជាតិនិងវប្បធម៌។ ព្រឹត្តិការណ៍ជិះកង់ទេសចរណ៍កម្ពុជា-ចិន នាថ្ងៃនេះ មិនត្រឹមតែបានចូលរួមផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាប្រទេសកម្ពុជា និងលើកកម្ពស់សុខភាពតាមរយៈការជិះកង់ប៉ុណ្ណោះនោះទេ ព្រឹត្តិការណ៍នេះ ក៏ជាការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ស្របតាមយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន ដែលកំពុងឈានទៅដល់កម្រិតកំពូល ដែលថ្នាក់ដឹកនាំរបស់ប្រទេសយើងទាំងពីរបានកំណត់ជា «ឆ្នាំទេសចរណ៍កម្ពុជា-ចិន កាលពីឆ្នាំ២០២៥ កន្លងផុតទៅ» ដែលជាសក្ខីភាពដ៏អស្ចារ្យសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ព្រឹត្តិការណ៍នាពេលនេះ មិនត្រឹមតែមានតួនាទីសំខាន់លើការលើកកម្ពស់ការយល់ដឹងអំពីការអភិរក្សបេតិកភណ្ឌ និងការពារបរិស្ថានប៉ុណ្ណោះទេ ថែមទាំងជាការចូលរួមនៅក្នុងយុទ្ធនាការដោយលើកទឹកចិត្តឱ្យភ្ញៀវជនជាតិចិនកាន់តែច្រើនមកទស្សនាកម្ពុជា និងរួមគ្នាផ្សព្វផ្សាយពីតំបន់ ទេសចរណ៍កម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់សម្រាប់ជនជាតិចិនឆ្លើយតបនឹងឆ្នាំទេសចរណ៍កម្ពុជា-ចិនថែមទៀត៕ 








-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច