ព័ត៌មាន
សមាគមគ្រូពេទ្យស្ម័គ្រចិត្ត TYDA សហការជាមួយអង្គការ ឆឺជី ចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋដោយឥតគិតថ្លៃ ៤,០៥២នាក់ នៅមណ្ឌលសុខភាពក្រគរ ស្រុកក្រគរ
ពោធិ៍សាត់៖ ក្នុងរយៈពេលជាង ១៤ឆ្នាំមកនេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតយ៉ាងឈ្លាសវៃរបស់ «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» បាននិងកំពុងរំកិលសេវាសុខាភិបាលមកជិតប្រជាពលរដ្ឋដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ និន្នាការនយោបាយ ពណ៌សម្បុរ ថែមទាំងលើកកម្ពស់សុខុមាលភាពគ្រប់គ្នា ធានាដល់ជីវភាពរស់នៅឱ្យបានល្អប្រសើរជាលំដាប់។ សេវាព្យាបាលដែលសមាគម TYDA បានយកជូនប្រជាពលរដ្ឋមានដូចជាការពិគ្រោះ ពិនិត្យនិងព្យាបាលជំងឺទូទៅ ការពិនិត្យព្យាបាលសុខភាពមាត់ធ្មេញ ការព្យាបាលជំងឺឫសដូងបាត សន្លាក់ ភ្នែក ត្រចៀកច្រមុះបំពង់ក ជំងឺសើរស្បែក ជំងឺបេះដូង ជំងឺរោគស្រ្តី ការពិនិត្យអេកូស្ត្រីមានផ្ទៃពោះ អេកូពិនិត្យជំងឺផ្សេងៗ រួមទាំងការបញ្ជូនអ្នកជំងឺមកព្យាបាលនៅមន្ទីរពេទ្យថ្នាក់ជាតិដោយឥតគិតថ្លៃផងដែរ។
ដោយទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំង មានសមាគមអង្គការនានាតែងមកសហការជាមួយ សមាគម TYDA ដូចជាក់ស្តែង អង្គការឆឺជី (Tzu Chi) ដែលតែងនាំគ្រូពេទ្យជំនាញមកចូលរួមបេសកកម្មពិនិត្យព្យាបាលជូនប្រជាជនកម្ពុជានៅតាមបណ្តាខេត្ត៕











-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច