ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល៖ នៅថ្ងៃនេះ នាវាដឹកប្រេងឥន្ធនៈ និងឧស្ម័ន LPG បានមកដល់កម្ពុជាហើយ
ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានសរសេរនៅលើបណ្តាញសង្គមផ្លូវការនៅថ្ងៃទី៣០មីនានេះថា កាលចុងសប្តាហ៍នេះ ឯកឧត្តម បានមកទស្សនាស្ថានីយប្រេង និងឧស្ម័ន តេលា ដើម្បីតាមដានការផ្គត់ផ្គង់ប្រេងឥន្ធនៈដែលនឹងមកដល់ផ្ទាល់។ នាវា LPG ទំហំ ៣,៤០០តោន បានមកដល់ហើយ ដើម្បីជួយទ្រទ្រង់ការផ្គត់ផ្គង់។

ឯកឧត្តមសរសេរទៀតថា ជាមួយគ្នានេះ ឯកឧត្តមក៏បានឃើញនូវនាវដឹក ម៉ាស៊ូត និងប្រេងសាំងពី Caltex ចូលចតនៅស្ថានីយតែមួយ។ នេះឆ្លុះបញ្ចាំងពីការសម្របសម្រួលបន្តជាមួយអ្នកផ្គត់ផ្គង់ក្នុង និងក្រៅប្រទេស ដើម្បីជួយថែរក្សាការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័ននៅទូទាំងតំបន់ ខណៈពេលដែលការផ្គត់ផ្គង់កំពុងតឹងណែននៅទូទាំងតំបន់ យើងកំពុងខិតខំប្រឹងប្រែងដើម្បីរក្សាលំនឹង។
ឯកឧត្តម កែវ រតនៈ លើកទឹកចិត្តបងប្អូនទាំងអស់គ្នា ប្រើផលិតផល LPG និងប្រេងឥន្ធនៈ អោយបានត្រឹមត្រូវ និងមានទំនួលខុសត្រូវ ក្នុងគ្រាដ៏លំបាកនេះ ដើម្បីជួយសំរួលបន្ទុកគ្រួសារ និង អាជីវកម្ម រដ្ឋាភិបាលបានកាត់បន្ថយពន្ធ ដើម្បីកុំឲ្យផលប៉ះពាល់ពេញលេញនៃការចំណាយខ្ពស់ជាងនេះ មិនត្រូវបានបញ្ជូនដល់អ្នកប្រើប្រាស់៕ អត្ថទប៖ ធូ វិរៈ


-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ