ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី ជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនភៀសសឹកកំពុងស្នាក់នៅមណ្ឌលវត្តជ្រោយនាងងួន
នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងប្រតិភូអមដំណើរ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងបង្កើតឱ្យមានកម្មពិធីជួបជុំអាហារសាមគ្គីឆ្នាំថ្មី ឆ្នាំ២០២៦ ជាមួយបងប្អូនភៀសសឹកកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប ក្នុងស្មារតីមហាគ្រួសារខ្មែរ ក្នុងគ្រាលំបាកដោយមិនទុកប្រជាជនខ្មែរណាម្នាក់នៅឯកោនោះឡើយ ។
ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា ក្នុងឱកាសនេះ ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា បានបន្តមកចូលរួមកម្មវិធីជួបជុំជាមួយបងប្អូនជនភៀសសឹក ដែលនេះលើសពីការផ្ដល់នូវភាពសប្បាយរីករាយ និងរំសាយទុក្ខកង្វល់ នេះក៏ជាពេលវេលាដែលពួកយើងនៅជួរក្រោយបានមករួបរួមជាមួយបងប្អូនក្នុងនាមជាមហាគ្រួសារខ្មែរតែមួយផងដែរ។ យើងមិនទៅណាចោលបងប្អូនទាំងអស់គ្នាទេ ហើយយើងនឹងរួបរួមគ្នា ប្រកៀកស្មាគ្នាឆ្លងកាត់គ្រាលំបាកនេះជាមួយគ្នា។
ឯកឧត្តម មានប្រសាសន៍បន្តថា ក្នុងកាលៈទេសៈលំបាកនេះ សូមឱ្យប្រជាពលរដ្ឋយើងជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផ្ដល់លទ្ធភាពគ្រប់គ្រាន់ដល់បងប្អូនភៀសសឹក អាចត្រឡប់ទៅលំនៅឋានវិញដោយសុវត្ថិភាព ខណៈរាជរដ្ឋាភិបាលកម្ពុជា នឹងឈរនៅជាមួយប្រជាពលរដ្ឋយើងគ្រប់ពេលវេលា លើស្មារតីស្ងាត់តែមិនស្ងៀម។
លោក ហ៊ន់ ឫទ្ធិ អភិបាលស្រុកស្រីស្នំ មានប្រសាសន៍ថា ដោយទទួលបានណែនាំពីរដ្ឋបាលខេត្ត រដ្ឋបាលស្រុកបានរៀបចំទីតាំងសុវត្ថិភាពចំនួន៦ទីតាំងផ្សេងពីគ្នា និងមានក្រុមការងារសម្រាប់គ្រប់គ្រង និងសម្របសម្រួលជនភៀសសឹក ដែលស្នាក់នៅតាមមណ្ឌលនីមួយៗ ដោយស្មារតីទទួលខុសត្រូវខ្ពស់ពីសុខទុក្ខរបស់បងប្អូនភៀសសឹកទាំងអស់ ដែលបានគិតគូរទាំងកន្លែងស្នាក់នៅ ស្បៀងអាហារ និង សន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពជាដើម។
លោក អភិបាលស្រុកមានប្រសាសន៍បន្តថា ក្នុងឱកាសនៃការចុះជួបសំណេះសំណាល និងសួរសុខទុក្ខ នាពេលនេះ សបញ្ជាក់ពីកាយវិការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា និង អាជ្ញាធរខេត្ត ចំពោះបងប្អូនភៀសសឹក ប្រកបដោយសាមគ្គីភាព និង ភាពកក់ក្ដៅ៕















-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច