ព័ត៌មាន
គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុងការចូលរួមដោះស្រាយបញ្ហារួមសម្រាប់ជាតិ
ភ្នំពេញ៖ គណបក្សនយោបាយសម្ព័ន្ធភាព ដែលមានចំនួន ២៩ គណបក្ស បានបង្ហាញជំហររបស់ខ្លួនក្នុងការចូលរួមដោះស្រាយបញ្ហាដែលជាកង្វល់រួមសម្រាប់ជាតិ និងប្រជាជន។ អ្វីដែលសំខាន់ផ្តោតលើការសាមគ្គីភាពដើម្បីរួមគ្នាជួយជាតិ មាតុភូមិ និងរក្សាឲ្យបានសន្តិភាព និងការអភិវឌ្ឍន៍ជាតិ។ ការបង្ហាញជំហរនេះ ក្នុងកិច្ចប្រជុំដើម្បីពិភាក្សាលើវឌ្ឍនភាព នៃសភាពការណ៍កម្ពុជា និងការងារគណបក្សនយោបាយសម្ព័ន្ធភាព នៅវិមាន៧មករា នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។ កិច្ចប្រជុំដឹកនាំដោយឯកឧត្តម សោម សឿន ប្រធានក្រុមការងារសម្របសម្រួលនៃគណបក្សនយោបាយសម្ព័ន្ធភាព។

ឯកឧត្តម សោម សឿន ប្រធានក្រុមការងារសម្របសម្រួលនៃគណបក្សនយោបាយសម្ព័ន្ធភាពបានមានប្រសាសន៍ថា កិច្ចប្រជុំនយោបាយសម្ព័ន្ធភាព គឺដើម្បីពិនិត្យឡើងវិញអំពីវឌ្ឍនភាពនៃសភាពការណ៍កម្ពុជានៅក្នុងពេលបច្ចុប្បន្នពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា ថៃ ដែលភាគីថៃរំលោភបំពានមកលើបូរណភាពទឹកដីកម្ពុជា និងការងារគណបក្សនយោបាយសម្ព័ន្ធភាព។ ឯកឧត្តមបានលើកឡើងថា សភាពការណ៍តំបន់ និងពិភពលោកកំពុងប្រែប្រួលយ៉ាងលឿន ស្មុគស្មាញហួសពីការស្មាន។ ហើយវាបានជះឥទ្ធផលដល់សេដ្ឋកិច្ច និងប្រេងឥន្ធនៈដែលរាជរដ្ឋាភិបាលកម្ពុជាបានខិតខំដោះស្រាយបន្ថយពន្ធប្រេងឥន្ធនៈ និងការចំណាយឧបត្ថម្ភបន្ថែមដល់កម្មករ និងបានដាក់ចេញនៅនយោបាយការប្រើប្រាស់ប្រេងឥន្ធនៈស្ថាប័នជាតិ ស្ថាប័នរដ្ឋ ក៏ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិ កាត់បន្ថយការប្រើប្រាស់ការធ្វើដំណើរដែលមិនចាំបាច់។

ចំណែកលោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យបានថ្លែងថា កិច្ចប្រជុំគណបក្សនយោបាយសម្ព័ន្ធភាព ទាំង២៩គណបក្ស នៅថ្ងៃនេះស្តីពីសភាពជាក់ស្តែងព្រំដែនកម្ពុជា ថៃ និងការងារគណបក្សនយោបាយសម្ព័ន្ធភាព គឺដើម្បីជួយគ្នាឲ្យនាវាកម្ពុជាឆ្ពៅទៅមុខ ទាំងការគ្រប់គ្រងទឹកដី ទាំងសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកដែលកំពុងតែមានបញ្ហាដូចជានៅមជ្ឈឹមបូព៌ា។

ចំណែកឯកឧត្តម ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្កីជាតិខ្មែរ បានថ្លែងថា ការប្រជុំនេះ គឺផ្លាស់ប្តូរយោបល់រវាងគណបក្សនយោបាយ និងគណបក្សនយោបាយ និងអំពីសកម្មភាពជាប្រចាំរបស់គណបក្សនយោបាយនិមួយៗ រួមទាំងបញ្ហាដែលជាកង្វល់រួមសម្រាប់បម្រើជូនជាតិ និងប្រជាជាតិ។ អ្វីដែលសំខាន់ផ្តោតលើការសាមគ្គីភាពដើម្បីរួមគ្នាជួយជាតិ មាតុភូមិ និងរក្សាឲ្យបានសន្តិភាពនិងការអភិវឌ្ឍន៍ជាតិ។ ជាក់ស្តែងបញ្ហាប្រឈមសង្គ្រាមនៅមជ្ឈឹមបូព៌ា គឺកំពុងតែជួបបញ្ហាវិបត្តិសេដ្ឋកិច្ចពិភពលោកជាសកល ហើយនេះក៏ជាកង្វល់របស់យើងទាំងអស់គ្នា ដោយសម្រាប់កម្ពុជាក៏ជួបបញ្ហាប្រឈមទាំងអស់នេះដែរ។

រីឯឯកឧត្តម គង់្គ ប៊ុនធឿន ប្រធានគណបក្សចលនាប្រជាធិបតេយ្យ បានថ្លែងថា កិច្ចប្រជុំនេះ គឺមានសារសំខាន់ណាស់សម្រាប់គណបក្សនយោបាយសម្ព័ន្ធភាព ដោយសភាពការណ៍នយោបាយនៅកម្ពុជា ក៏ដូចជាសភាពការណ៍ទូទៅនៅខាងក្រៅប្រទេស គឺការពង្រឹងនៃសម្ព័ន្ធភាពជាការល្អ និងមានខ្លឹមសារអត្ថន័យជ្រាលជ្រៅចំពោះសម្ព័ន្ធភាពដែលសម្តេចតេជោ ហ៊ុន សែន បានមានអនុសាសន៍ដ៏ល្អខ្ពង់ខ្ពស់។ ហើយមានមោទនភាពដែលមានសម្តេចតេជោដែលជាឥស្សរជនជាអ្នកដឹកនាំនយោបាយជាន់ខ្ពស់ មានបទពិសោធន៍ និងចក្ខុវិស័យវែងឆ្ងាយ។
គួរបញ្ជាក់ថា សម្ព័ន្ធភាពរវាងបក្សនយោបាយចំនួន២៨ ជាមួយគណបក្សប្រជាជនកម្ពុជា គឺមានគោលដៅយូរអង្វែង សម្រាប់ប្រទេសកម្ពុជា។ ការចងសម្ព័ន្ធនេះ ជាការឆ្លុះបញ្ចាំងអំពីសាមគ្គីភាព នៃការថែរក្សាសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា៕ អត្ថបទ៖ វង្ស សុភាព





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ