ព័ត៌មាន
ឧទ្យានជាតិគិរីរម្យ កំពុងក្លាយជាមជ្ឈមណ្ឌលវប្បធម៌ និងព្រះពុទ្ធសាសនាដ៏ធំនៅកម្ពុជា និងជាកន្លែងទេសចរណ៍ដ៏មានសក្ដានុពល
កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងថា សមិទ្ធផលនានារបស់មជ្ឈមណ្ឌលវប្បធម៌ និងព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យដែលគ្រប់គ្នាស្គាល់ថាជាឧទ្យានជាតិគិរីរម្យ ក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច កំពុងជួយលើកកម្ពស់សាសនា រួមចំណែកដល់ការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្តកាន់តែច្រើន។ ការលើកឡើងដូច្នេះ ធ្វើឡើងក្នុងឱកាសដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា ក្រោមការផ្តួចផ្តើមសាងសង់ដោយឧបាសិកា ឧកញ៉ា ញ៉ឹក ប៊ុនថា ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។
ឯកឧត្តមអភិបាលខេត្ត ជាម ច័ន្ទសោភ័ណ មានប្រសាសន៍ថា វិស័យទេសចរណ៍វត្តអារាមនាពេលបច្ចុប្បន្នកំពុងតែទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិយ៉ាងខ្លាំង ខណៈដែលចង់ស្គាល់ និងឈ្វេងយល់បានកាន់តែច្បាស់អំពីព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ។ ជាមួយនឹងវិស័យទេសចរណ៍វត្តអារាម មជ្ឈមណ្ឌលវប្បធម៌ និងព្រះពុទ្ធសាសនាដែលបាននិងកំពុងសាងសង់លើផ្ទៃដីប្រមាណជាង ២០០ហិកតា ចំណាយទឹកប្រាក់អស់ប្រមាណជាង ១៤លានដុល្លារ ស្ថិតក្នុងសួនកុសមៈគីរីរម្យក៏បានក្លាយជាគោលដៅ ទេសចរណ៍ សម្រាប់ភ្ញៀវទេសចរបរទេសដែលចង់ឈ្វេងយល់ពីព្រះពុទ្ធសាសនានេះផងដែរ។ មិនតែប៉ុណ្ណោះ មជ្ឈមណ្ឌលនេះក៏នឹងបន្តរួមចំណែកមួយក្នុងការស្រូបទាញភ្ញៀវទេសចរទាំងក្នុងស្រុក និងអន្តរជាតិ ជាពិសេសសម្រាប់អ្នកដែលមានជំនឿមុតមាំ និងអ្នកដែលមានវិបត្តិផ្លូវចិត្ត។
ជាមួយនោះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសង្កត់ធ្ងន់ថា ការរៀបចំមជ្ឈមណ្ឌលវប្បធម៌ និងព្រះពុទ្ធសាសនានៅលើខ្នងភ្នំគីរីរម្យដែលជាបម្រើឱ្យវិស័យទេសចរណ៍សាសនា មិនមែនសំដៅតែលើព្រះពុទ្ធសាសនាមួយមុខនោះទេ ប៉ុន្តែត្រូវបើកទូលាយដល់គ្រប់សាសនាទាំងអស់ ដែលមានវត្តមាននៅកម្ពុជា។
ឯកឧត្តម បានបញ្ជាក់ថា ដូច្នេះការរំពឹងទុកសម្រាប់ឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ទៅមុខទៀត ភ្ញៀវទេសចរនឹងអាចមានការកើនឡើងច្រើនបន្ថែមទៀត ខណៈនៅឆ្នាំ២០២៥ ខេត្តកំពង់ស្ពឺបានទទួលបានភ្ញៀវទេសចរមកលេងកម្សាន្តនៅតាមបណ្តាគោលដៅទេសចរទាំង២៩កន្លែង បានប្រមាណជិត ២លាននាក់រួចមកហើយ ៕ អត្ថបទ៖ បាន សុខរិទ្ធិ











-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ