ព័ត៌មាន
ក្រុមយុវជនស្ម័គ្រចិត្ត ចាប់ផ្ដើមហ្វឹកហាត់ចូលរួមផ្សព្វផ្សាយវប្បធម៌ នាឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ
ក្រុមយុវជនស្ម័គ្រចិត្ត ព្រឹត្តិការណ៍នគរសង្ក្រាន្ត បានចាប់ផ្ដើមប្រមូលផ្ដុំគ្នា ហ្វឹកហាត់ទៅតាមផ្នែកទទួលខុសត្រូវរៀងៗខ្លួន។ ពួកគេម្នាក់ៗចូលរួម ដើម្បីគោលបំណងរួម គឺបំពេញតួនាទីជាអ្នកបន្តវេន ជាអ្នកថែរក្សា និងចូលរួមផ្សព្វផ្សាយនូវអ្វីដែលជាវប្បធម៌ប្រពៃណីខ្មែរទៅកាន់ភ្ញៀវទេសចរសម្រាប់ឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ។
ក្រុមយុវជនស្ម័គ្រចិត្តជាធាតុចូលដ៏សំខាន់ ក្នុងការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តនាពេលខាងមុខនេះ។ យុវជន ប្រមាណ ៣ ២០០នាក់ មកពីមជ្ឈដ្ឋានផ្សេងៗគ្នា មានទាំងសិស្ស និស្សិត បុគ្គលិកក្រុមហ៊ុន និងអ្នកមានមុខងារផ្សេងៗគ្នាដទៃទៀត បានមកជួបជុំគ្នា ធ្វើការរួមគ្នា ហ្វឹកហាត់រួមគ្នា ក្នុងគោលដៅរួមគឺផ្ដល់ភាពសប្បាយរីករាយ ផ្ដល់ទស្សនីយភាព និងផ្សព្វផ្សាយវប្បធម៌ប្រពៃណីជាតិ។

ការចូលរួមការងារនេះ ម្នាក់ៗធ្វើចេញពីបេះដូង។ ជាក់ស្ដែងក្រុមយុវជនស្ម័គ្រចិត្តផ្នែកល្បែងប្រជាប្រិយកាលពីល្ងាចថ្ងៃទី២៩ ខែមីនា បានមកជួបជុំគ្នា ហាត់សមល្បែងប្រជាប្រិយខ្មែរនៅពីមុខព្រះបរមរាជវាំង។ ហាត់សម ដោយសប្បាយចិត្ត ព្រោះពួកគេបានស្វែងយល់កាន់តែច្រើនពីវប្បធម៌ប្រពៃណី និងមានឱកាសក្នុងការចូលរួមធ្វើជាយុវជនស្ម័គ្រចិត្ត បំពេញតួនាទី ថែរក្សា ការពារ និងផ្សព្វផ្សាយវប្បធម៌ប្រពៃណីទាំងនោះ ទៅកាន់ភ្ញៀវទេសជាតិ អន្តរជាតិ នាឱកាសចូលឆ្នាំប្រពៃណីជាតិខាងមុខ។

ការលេងល្បែងប្រជាប្រិយនេះ ជាសកម្មភាពសំខាន់មួយក្នុងចំណោមសកម្មភាពសំខាន់ផ្សេងៗទៀត ដែលនឹងមានរៀបចំនាពេលខាងមុខ។ ជាការគ្រោង គឺក្រុមការងារជ្រើសរើសល្បែងប្រជាប្រិយខ្មែរ រហូតដល់ ២២ប្រភេទ ហើយការលេងប្រជាប្រិយខ្មែរនេះ នឹងរៀបចំឡើងនៅតាមគ្រប់ទីតាំងសម្រាប់ព្រឹត្តិការណ៍នគរសង្ក្រាន្ត។ នេះបើតាមការលើកឡើងរបស់លោក នាក់ សើគីរីន ប្រធានក្រុមការងារទទួលបន្ទុកកម្មវិធីល្បែងប្រជាប្រិយ និងទាញព្រ័តមិត្តភាពនគរសង្ក្រាន្ត។
នាឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៩ មេសា។ ព្រឹត្តិការណ៍នេះ មានធាតុចូលដ៏សំខាន់ គឺក្រុមយុវជនស្ម័គ្រចិត្តប្រមាណ ៣ ២០០នាក់ ចូលរួម ទទួលខុសត្រូវតាមផ្នែកនីមួយៗ។ ចំពោះទីតាំងរៀបចំ គឺមាននៅតំបន់វត្តភ្នំ លើផ្លូវថ្មើរជើង សួន Vattanac សួនវត្តបទុម បាសាក់លែន និងតំបន់ផ្សារទួលទំពូងជាដើម៕ អត្ថបទ៖ គឹម ហុក


-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច