ព័ត៌មាន
ស.ស.យ.ក រៀបចំកម្មវិធីសង្ក្រាន្តជំរំភៀសសឹកនៅខេត្តសៀមរាបក្នុងស្មារតីខ្មែរតែមួយ
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) សហការជាមួយអាជ្ញាធរខេត្តសៀមរាប បានរៀបចំកម្មវិធីសង្រ្កាន្តជំរំភៀសសឹក នៅវត្តជ្រោយនាងងួន ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប ដើម្បីបង្កើតអារម្មណ៍រីករាយខ្លះ ដល់ពលរដ្ឋភៀសសឹកដែលមិនទាន់អាចរិលទៅភូមិវិញបាន។

នៅក្នុងកម្មវិធីសង្ក្រាន្ត នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ពលរដ្ឋភៀសសឹកបានប្រាប់BTVឲ្យដឹងថា ក្នុងកម្មវិធីនេះ បានលេងល្បែងប្រជាប្រិយខ្មែរ រាំលេងកម្សាន្ត មើលកំប្លែង និងល្ខោនបាសាក់ជាដើម ដែលនេះសបញ្ជាក់ពីការយកចិត្តទុករបស់រាជរដ្ឋាភិបាល ក្នុងគ្រាកំពុងស្នាក់នៅជំរំ ខណៈពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជិតចូលមកដល់។
ពលរដ្ឋភៀសសឹកទាំងនោះបន្តថា កន្លងទៅពេលបុណ្យចូលឆ្នាំមកដល់បានជួបជុំបងប្អូនសាច់ញាតិ តែឥឡូវមានជម្លោះព្រំដែនដោយប្រទេសថៃឈ្លានពានទឹកដីកម្ពុជា មិនទាន់អាចត្រឡប់ទៅផ្ទះវិញ ម្លោះហើយការរៀបចំកម្មវិធីសង្ក្រាន្តនេះ បានធ្វើឱ្យអារម្មណ៍រីករាយបានខ្លះ និងជាការចូលរួមថែរក្សា និងអភិរក្សប្រពៃណីទំនៀមទម្លាប់ពីដូនតាឱ្យនៅស្ថិតស្ថេរគង់វង្សតដល់កូនចៅជំនាន់ក្រោយ។
សិល្បករ បានបង្ហាញពីការពេញចិត្តដែលបានចូលរួមលេងកម្សាន្ត ជាមួយបងប្អូនជនភៀសសឹកប្រកបដោយភាពជិតស្និទ្ធក្នុងនាមខ្មែរតែមួយ រួមសុខ រួមទុក្ខជាមួយគ្នា និងបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃដោយសន្តិវិធី។
គួរបញ្ជាក់ដែរថា កម្មវិធីសង្រ្កាន្តជំរំភៀសសឹក ស្ថិតនៅវត្តជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប មានការអញ្ជើញចូលរួមពីឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមដំណើរពីសមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា សិល្បៈករ កីឡាករ និងអ្នកមានប្រិយភាពក្នុងបណ្តាញសង្គមមួយចំនួនទៀត បានលេងល្បែងប្រជាប្រិយ រាំលេងកម្សាន្ត និងមើលល្ខានបាសាក់ជាដើម ជាមួយពលរដ្ឋភៀសសឹកកំពុងស្នាក់នៅក្នុងជំរំ។ ក្រៅពីនេះ ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់អំណោយផ្សេងៗ ដល់ពលរដ្ឋភៀសសឹកនៅទីនោះផងដែរ៕ អត្ថបទ៖ ទូច សោភ័ណ














-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច