ព័ត៌មាន
ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកែប លើកទឹកចិត្តកសិករឱ្យពង្រីកការចិញ្ចឹមសត្វដើម្បីលើកកម្ពស់ជីវភាព
កែប៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែបបានលើកទឹកចិត្តដល់ប្រជាកសិករនៅខេត្តកែប ឲ្យខិតខំបន្តពង្រីកមុខរបរចិញ្ចឹមសត្វរបស់ខ្លួនបន្ថែមទៀត ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់នៅក្នុងស្រុក និងដើម្បីលើកកម្ពស់ជីវភាពគ្រួសារ ឲ្យកាន់តែប្រសើរ។

នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកែប បានចុះពិនិត្យស្ថានភាពជាក់ស្តែង នៅទីតាំងកសិករចិញ្ចឹមមាន់យកកូន ស្ថិតនៅក្រុងកែប ខេត្តកែប ដែលមានមេពូជ ប្រមាណ១៨០ក្បាល ហើយគ្រោងបន្ថែមអោយបានគ្រប់៣០០មេពូជ នៅដើមខែក្រោយ។ បន្ទាប់មកបន្តទៅពិនិត្យ និងសួរសុខទុក្ខ កសិករចិញ្ចឹមក្រួចនៅស្រុកដំណាក់ចង្អើរ ដែលកំពុងចិញ្ចឹមសត្វក្រួចយកសាច់ ជិត១ពាន់ក្បាលទៀត។
បន្ទាប់ពីបានពិនិត្យ សួរនាំ កសិករ និងមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានជំរុញឱ្យកសិកបន្តខិតខំប្រឹងប្រែងពង្រីកការចិញ្ចឹមសត្វ ឲ្យបានច្រើនដើម្បីធានាសុវត្ថិភាព និងសន្តិសុខស្បៀងអាហារ ម្យ៉ាងទីផ្សារកំពុងមានតម្រូវការច្រើនក្នុងបរិបទបច្ចុប្បន្ន។ ការនាំគ្នាចិញ្ចឹមសត្វមិនត្រូវតែបានចូលរួមលើកកម្ពស់ និងធានាដល់សន្តិសុខស្បៀងអាហារក្នុងស្រុកទេ ថែមទាំងជំរុញដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចគ្រួសារ និងមូលដ្ឋានផងដែរ។
ទន្ទឹមនឹងនោះ ឯកឧត្តមក៏បានណែនាំឲ្យអាជ្ញាធរ មន្ត្រីជំនាញឲ្យជួយពង្រីកគំរូចិញ្ចឹមនេះ ទៅដល់សាលារៀន ដោយភ្ជាប់ជាមួយកម្មវិធីបំណិនជីវិតជូនសិស្សានុសិស្ស ដើម្បីឱ្យយុវជនទទួលបានទាំងចំណេះដឹង និងជំនាញអនុវត្តជាក់ស្តែង ដែលអាចយកទៅប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ និងអនាគតបាន៕ អន សារីម




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ