ព័ត៌មាន
អគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា អំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ សមាគម ជាពិសេសក្រុមប្រឹក្សាទេសចរណ៍កម្ពុជា និងក្រសួង ទេសរណ៍ ជួយផ្សព្វផ្សាយអំពីការផ្គុំ QR ប្រាក់រៀល និងដុល្លារ ដល់ធុរជន ពាណិជ្ជករ ជាពិសេសអាជីវករលក់វត្ថុអនុស្សាវរីយ៍បម្រើឱ្យ ទេសចរណ៍ បានយល់ដឹងបន្ថែម លើការផ្តល់លទ្ធភាពងាយស្រួលរវាងអ្នកលក់ និងអ្នកទិញ។
លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងការដាក់ឱ្យដំណើរការផ្លូវការ នៃការ ទូទាត់ប្រាក់ឆ្លងដែន QR Code រវាងកម្ពុជា និងសឹង្ហបុរី ដំណាក់កាលទី២ (ជនជាតិសឹង្ហបុរីស្កេនលេខកូដ KHQR របស់ប្រទេសកម្ពុជា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នេះថា ជុំវិញការទូទាត់ឆ្លងដែននេះ កម្ពុជាបានតភ្ជាប់ជាមួយប្រទេសជាច្រើន ប៉ុន្តែអ្វីដែលធនាគារ ជាតិនៃកម្ពុជាបានធ្វើជាមួយប្រទេសម៉ាឡេស៊ី វៀតណាម និងប្រទេសឡាវ ដែលអនុវត្តកន្លងមក ក្នុងនោះសម្រាប់ភ្ញៀវមកកម្ពុជា គឺស្កេនអត់ចេញ។ បញ្ហានេះដោយសារអ្នកលក់នៅក្នុងស្រុក ពួកគាត់អត់ទទួលយកលុយរៀល។ លោកជំទាវបន្ថែមថា ចំណែកគោល បំណងដែលយើងធ្វើនេះ គឺដើម្បីលើកកម្ពស់លុយជាតិ (ស្រុកគេចាយលុយគេ ស្រុកយើងចាយលុយយើង) ។
លោកជំទាវបណ្ឌិត បន្ថែមថា ការដែលយើងជំរុញប្រើប្រាស់លុយរៀល តាម QR Code គឺជាការលើកទឹកចិត្តឱ្យអ្នកដែលប្រើ ប្រាស់គឺបានប្រើ។ តាមរយៈនៃបញ្ហានេះ ធនាគារជាតិនៃកម្ពុជាក៏បានបង្កើតផ្គុំ QR ជាមួយគ្នា ដើម្បីផ្តល់ភាពងាយស្រួលក្នុងការស្កេន មិនថាភ្ញៀវជាតិនិងអន្តរជាតិ។ ជុំវិញ QR Code នេះ, លោកជំទាវបណ្ឌិតអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ សមាគម ជាពិសេសក្រុមប្រឹក្សា ទេសចរណ៍កម្ពុជា និងក្រសួងទេសរណ៍ ជួយផ្សព្វផ្សាយអំពីការប្រើប្រាស់ប្រាក់រៀល តាមប្រព័ន្ធហ្សូអរកូត (QR Code) ដល់ធុរជន ពាណិជ្ជករ ជាពិសេសអាជីវករលក់វត្ថុអនុស្សាវរីយ៍បម្រើឱ្យទេសចរណ៍ បានយល់ដឹងបន្ថែម អំពីការផ្គុំ QR ប្រាក់រៀល និងដុល្លារ បញ្ចូលគ្នា ក្នុងគោលដៅផ្តល់លទ្ធភាពងាយស្រួលរវាងអ្នកលក់និងអ្នកទិញ។
លោកជំទាវបណ្ឌិត ជា សិរី បញ្ជាក់បន្ថែមថា ការបង្កើតផ្គុំ QR ប្រាក់រៀល និងដុល្លារបញ្ចូលគ្នានេះ គឺដើម្បីសម្រួលដល់ ភ្ញៀវទេសចរណ៍បានទូទាត់ងាយស្រួលដល់អ្នកលក់ ដែលនេះគឺជាការជួយដល់បងប្អូនប្រជាពលរដ្ឋ។ លោកជំទាវបណ្ឌិត ទាក់ទិនការ បើក QR នេះដែរ ប្រសិនបើគ្រឹះស្ថានណាគិតសេវា លើការបើក QR ប្រាក់រៀល គឺខុសពីការណែនាំរបស់ធនាគារជាតិនៃកម្ពុជាទាំង ស្រុង៕
អត្ថបទ៖ រ៉ាឌី










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ