ព័ត៌មាន
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ បើកដំណើរការកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី៥
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ បើកដំណើរការជាផ្លូវការ នៃកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី៥ ដើម្បីជ្រើសរើស ធុរកិច្ចថ្មីឆ្នើមចំនួន៥ ដែលនឹងមានឱកាសប្រកួតប្រជែងទទួលបានថវិកាគាំទ្រជាទុនឧបត្ថម្ភ ដែលមិនយកភាគហ៊ុនសរុបចំនួន ១២០ លានរៀល។
ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” លើកឡើងនៅក្នុងពិធីបើកដំណើរការជា ផ្លូវការ នៃកម្មវិធីពន្លឿនអាជីវកម្ម ថ្នាលឌីជីថលរដូវកាលទី៥” នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ថា ធុរកិច្ចថ្មីមិនមែនគ្រាន់តែជាផ្នែក តូចមួយនៃសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកសំខាន់មួយនៃអនាគតសេដ្ឋកិច្ច។ ធុរកិច្ចថ្មីនាំមកនូវគំនិតច្នៃប្រឌិតគំរូអាជីវកម្មថ្មី និង បច្ចេកវិទ្យាថ្មី ដើម្បីដោះស្រាយបញ្ហាជាក់ស្តែងជូនប្រជាពលរដ្ឋស្ថាប័ន និងទីផ្សារ។
ឯកឧត្តមបណ្ឌិត បានគូសរំលេចពីសមិទ្ធផលក្នុងរយៈពេល៥ឆ្នាំកន្លងមក ដែលមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បាន ពន្លឿនអាជីវកម្មគាំទ្រធុរកិច្ចថ្មីសរុបចំនួន៨១ ក្នុងនោះធុរកិច្ចថ្មីចំនួន ៥១ (ស្មើ៦៣%) នៅតែបន្តប្រតិបត្តិការយ៉ាងសកម្មក្នុងទីផ្សារ។ កម្មវិធីបានផ្តល់ទុនវិនិយោគដែលមិនយកភាគហ៊ុនសរុបចំនួន ៣២ ម៉ឺនដុល្លារ ទោះបីចំនួននេះមិនទាន់មានទំហំធំ ប៉ុន្តែបានរួម ចំណែកក្នុងការជំរុញធុរកិច្ចថ្មីក្នុងជំហានដំបូង។ ជាលទ្ធផល, រហូតមកដល់បច្ចុប្បន្នមានធុរកិច្ចថ្មីចំនួន ១៧ អាចកៀរគរទុនវិនិយោគ បន្ថែមពីប្រភពផ្សេងៗទៀតបានដោយជោគជ័យ និងបានរំលេចផងដែរអំពីការរៀបចំយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ដែល គ្រោងនឹងផ្សព្វផ្សាយជាផ្លូវការក្នុងឆ្នាំនេះ។ យុទ្ធសាស្ត្រជាតិនេះ នឹងផ្តោតលើយុទ្ធសាស្ត្រអាទិភាពចំនួន៥រួមមាន៖ ១. ការរៀបចំ លិខិតបទដ្ឋានគាំទ្រ, ២. ការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន, ៣. ការបង្កើនចំនួនបុគ្គលមានទេពកោសល្យ, ៤. ការពង្រឹង សមត្ថភាព តួអង្គក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី, និង ៥. ការតភ្ជាប់បណ្តាញ និងការពង្រីកទីផ្សារ។
ឯកឧត្តមបណ្ឌិត បានផ្តល់នូវអនុសាសន៍ដ៏សំខាន់ៗថា “នៅពេលដែលនិយាយអំពីការអភិវឌ្ឍរបស់ធុរកិច្ចថ្មីនៅកម្ពុជា គឺមិន ត្រឹមតែផ្តោតលើនវានុវត្តន៍សម្រាប់ទីផ្សារថ្មីនោះទេ តែក៏សំដៅទៅលើនវានុវត្តន៍សម្រាប់ទីផ្សារដែលមានស្រាប់។ ធុរកិច្ចថ្មីកម្ពុជាអាច បង្កើតនូវគុណតម្លៃទីផ្សារ តាមរយៈការធ្វើទំនើបកម្មវិស័យប្រពៃណី, ការអភិវឌ្ឍសេវាកម្មសម្រាប់ជីវភាពប្រចាំថ្ងៃ, ការដោះស្រាយ បញ្ហាប្រសិទ្ធភាពក្នុងស្រុក និងការបើកឱ្យមានកាលានុវត្តភាពថ្មីៗនៅក្នុងវិស័យបច្ចុប្បន្ន។”
សូមបញ្ជាក់ថា កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី៥នេះ មានរយៈពេល១៨សប្តាហ៍ រៀបចំឡើងក្នុងគោលបំណងពង្រឹង សមត្ថភាពធុរកិច្ចថ្មី លើការអភិវឌ្ឍផលិតផល ឬសេវាកម្មឌីជីថលឱ្យឆ្លើយតប នឹងតម្រូវការទីផ្សារជាក់ស្តែង តាមរយៈការតម្រង់ទិសពី អ្នកជំនាញ ការកំណត់យុទ្ធសាស្ត្រទីផ្សារ ការត្រៀមខ្លួនសម្រាប់កៀរគរទុនវិនិយោគ និងការបង្កើតបរិយាកាសអំណោយផល សម្រាប់ ធុរកិច្ចថ្មី ក្នុងការផ្សារភ្ជាប់បណ្តាញទំនាក់ទំនងជាមួយដៃគូយុទ្ធសាស្ត្រនានា៕អត្ថបទ៖ សុន រ៉ាឌី







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ