ព័ត៌មាន
សភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ិនឈុនសន្យានឹងជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅកម្ពុជា
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា សភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ិនឈុន (ICCI) បានសន្យាថា នឹងជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៅកម្ពុជាទៅកាន់ភ្ញៀវទេសចរកូរ៉េ និងអ្នកវិនិយោគិនកូរ៉េឱ្យមកបណ្តាក់ទុន និងទស្សនានៅកម្ពុជាឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងដូចនេះ ជំនួបជាមួយដៃគូសហប្រតិបត្តិការអន្តរជាតិលើកទី២០ ឆ្នាំ២០២៦ ជាមួយ លោក Joo-Bong Park ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ិនឈុន(ICCI) និងគណៈប្រតិភូជានាយកប្រតិបត្តិក្រុមហ៊ុនធំៗ លើវិស័យផ្សេងៗ នៅទីស្តីការក្រសួងទេសចរណ៍ កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៦។
ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថា ក្នុងជំនួបនេះ គណៈប្រតិភូកូរ៉េ បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់លើសក្ដានុពលសេដ្ឋកិច្ច និងទេសចរណ៍កម្ពុជា ជាពិសេសពីកត្តា សន្តិភាព ស្ថិរភាពនយោបាយ សុខសុវត្ថិភាព និងការអភិវឌ្ឍនានា ហើយ ភាគីទាំងពីរ ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់ស៊ីជម្រៅលើការជំរុញលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរ តាមរយៈការតភ្ជាប់ជើងហោះហើរត្រង់ ការផ្សព្វផ្សាយរួមការរៀបចំព្រឹត្តការណ៍ជំរុញទេសចរណ៍កម្ពុជា និងកូរ៉េ ព្រមទាំងការបង្កើតកញ្ចប់ទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងធុរជនឱ្យកាន់តែច្រើន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសកំណើនធុរជន និងភ្ញៀវទេសចរកូរ៉េមកកម្ពុជាឱ្យកាន់តែច្រើនឡើងនាឆ្នាំ២០២៦ និងឆ្នាំ២០២៧ ដែលជាខួបលើកទី៣០ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។
សូមបញ្ជាក់ថា ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ិនឈុន (ICCI) បានបង្កើតឡើងតាំងពីឆ្នាំ១៨៨៥ ហើយកម្ពុជាបានចូលជាសមាជិកនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១១។ ICCI បានជួយគាំទ្រកម្ពុជា ក្នុងការជំរុញពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់អាជីវកម្មអន្តរជាតិ និងការរៀបចំជំនួបអាជីវកម្ម (B2B) ផ្សេងៗ ដែលមានសមាជិកចូលរួមជាង ២៨ប្រទេស៕ អត្ថបទ៖ ធូ វិរៈ






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច