ព័ត៌មាន
អគ្គលេខាធិការ CICA៖ កម្ពុជាបានចូលរួមសកម្មក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ ថែរក្សាសន្ដិសុខ និងសន្ដិភាពលើពិភពលោក
ភ្នំពេញ៖ អគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (Conference on Interaction and Confidence Building Measures in Asia -CICA) គត់សម្គាល់ឃើញថា កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយនឹង Asia -CICA ក្នុងគោលដៅដើម្បីលើកកម្ពស់នូវកិច្ចសហប្រតិបត្តិការអន្តរជាតិ ថែរក្សាសន្ដិសុខ សន្ដិភាព នៅក្នុងពិភពលោក ដែលតួនាទីរបស់កម្ពុជា គឺជាតួនាទីដ៏សំខាន់នៅក្នុងកិច្ចការងាររបស់សន្និសីទស្តី និងវិធានការកសាងទំនុកចិត្តនៅអាស៊ី។
ឯកឧត្តម កៃរ៉ាត់ សារីបៃ (Kairat Sarybay) អគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (Conference on Interaction and Confidence Building Measures in Asia -CICA) បានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះនៅវិមានព្រឹទ្ធសភា។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើមនៃជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តម អគ្គលេខាធិការ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងសហការីដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេចក៏បានដឹងថា ឯកឧត្តម និងសហការីក៏បានអញ្ជើញទៅទស្សនានៅខេត្តសៀមរាប ហើយសម្ដេចសង្ឃឹមថា នឹងបានជាប់ចិត្ត ពេញចិត្តទៅនឹងប្រាសាទបុរាណរបស់កម្ពុជា។ សម្ដេចតេជោ ក៏បានលើកឡើងអំពីតួនាទីរបស់ សន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី បានចូលរួមចំណែកនៅក្នុងការលើកកម្ពស់នូវសន្ដិសុខ សន្ដិភាពនៅលើពិភពលោក ជាពិសេសគឺនៅអាស៊ីតែម្ដង។
នៅក្នុងឱកាសនោះ ឯកឧត្តម អគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី បានសម្ដែងនូវការអរគុណយ៉ាងខ្លាំងចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការី បានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ ឯកឧត្តមបង្ហាញការពេញចិត្ត ចំពោះភាពស្រស់ស្អាត និងការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសក្នុងពេលដែលឯកឧត្តមបានអញ្ជើញទៅទស្សនានៅខេត្តសៀមរាប បានឃើញពីប្រាសាទបុរាណខ្មែររាប់ពាន់ឆ្នាំដែលពោរពេញទៅដោយអត្ថន័យនៃប្រវត្តិសាស្រ្ដដ៏ស៊ីជម្រៅ។
ក្នុងឱកាសនោះឯកឧត្តម ក៏បានកោតសរសើរចំពោះភាពជាអ្នកដឹកនាំ តាំងពីនៅជានាយករដ្ឋមន្រ្ដី ជាពិសេសការកសាងនូវសន្ដិភាព នៅក្នុងប្រទេសកម្ពុជាឱ្យស្គាល់ពន្លឺសន្ដិភាព រួមទាំងការបើកឆាកកម្ពុជាឱ្យពង្រីកខ្លួនទៅកាន់សហគមន៍អន្តរជាតិតាមរយៈការចូលរួមជាមួយនឹងអង្គការអន្តរជាតិនានា ជាពិសេសបានចូលរួមចំណែកជាមួយនឹងសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ីនេះតែម្ដង។
ឯកឧត្តមបានគត់សម្គាល់ថា កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយនឹង សន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ក្នុងគោលដៅដើម្បីលើកកម្ពស់នូវកិច្ចសហប្រតិបត្តិការអន្តរជាតិ ថែរក្សាសន្ដិសុខ សន្ដិភាព នៅក្នុងពិភពលោក ដែលតួនាទីរបស់កម្ពុជា គឺជាតួនាទីដ៏សំខាន់ នៅក្នុងកិច្ចការងាររបស់ សន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី។
នៅក្នុងឱកាសនោះ ឯកឧត្តម អគ្គលេខាធិការ ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការ បន្ថែមទៀតនៅក្នុងក្របខណ្ឌរវាងកម្ពុជាជាមួយ សន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ីទាំងនៅក្នុងវិស័យទេសចរណ៍ អប់រំ ពាណិជ្ជាកម្មជាដើម ដែលបានពង្រីកទំនាក់ទំនងទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។
ក្នុងឱកាសនោះ សម្ដេចតេជោ បានសម្ដែងនូវការពេញចិត្ត ចំពោះការលើកឡើងរបស់ឯកឧត្តម អគ្គលេខាធិការ ដោយសម្ដេចបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ីក្នុងការលើកកម្ពស់នូវសន្ដិភាពនៅក្នុងតំបន់អាស៊ី និងនៅលើពិភពលោក។
សម្ដេចតេជោ បានលើកឡើងថា តាមរយៈ វិទិកាសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី គឺបានរួមចំណែកនៅក្នុងការតភ្ជាប់គ្នារវាងបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ី ជាពិសេសតំបន់អាស៊ីអាគ្នេយ៍ និងតំបន់អាស៊ីកណ្ដាល ដែលជាផ្នែកនៅក្នុងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីរបស់យើង៕









-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន7 days agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន5 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន7 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន2 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន6 days agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ