ព័ត៌មាន
ក្រសួងទេសចរណ៍រៀបចំសៀវភៅតម្រង់ទិសសិក្សានិងមុខរបរ បង្កើនភាពងាយស្រួលជូនយុវជនរកការងារធ្វើ
នៅក្រសួងទេសចរណ៍ នៅថ្ងៃទី៣១ ខែមីនា នេះ មានបើកសិក្ខាសាលា រៀបចំសេចក្តីព្រាង សៀវភៅតម្រង់ទិសការសិក្សា និងមុខរបរក្នុងវិស័យទេសចរណ៍សម្រាប់ឆ្នាំ២០២៦នៅទីស្តីក្រសួង ហើយតាមរយៈការមានសៀវភៅនេះ នឹងជួយបង្កើតភាពងាយជូនយុវជន សិស្សនិស្សិតសិក្សាជំនាញទេសចរណ៍បានត្រឹមត្រូវ និងងាយស្រួលទទួលបានឱកាសការងារធ្វើ និងមានប្រាក់បៀវត្សសមរម្យ ក្នុងវិស័យទេសចរណ៍។
លោកជំទាវ វណ្ណ សេរីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា ការរៀបចំសៀវភៅតម្រង់ទិសការសិក្សា និងមុខរបរក្នុងវិស័យទេសចរណ៍ មានគោលបំណងសំខាន់៤ រួមមាន៖ ១ ផ្តល់ចំណេះដឹងទូទៅអំពីវិស័យទេសចរណ៍កម្ពុជាយល់ដឹងពីកម្លាំងពលកម្ម (២) អភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍ (៣) ផ្តល់ព័ត៌មានអំពីមុខរបរ និងការងារផ្សេងៗក្នុងវិស័យទេសចរណ៍ និង(៤) បង្កើតឱកាសសិក្សា និងការងារសម្រាប់យុវជន។
លោក ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ នៃក្រសួងទេសចរណ៍ បានថ្លែងថា ការរៀបចំសៀវភៅតម្រង់ទិសការសិក្សា និងមុខរបរ នឹងជួយបញ្រ្ជាបការយល់ដឹងដល់សិស្ស-និស្សិតនិងយុវជន អំពីស្ថានភាពនិងសក្តានុពលរបស់វិស័យទេសចរណ៍ បង្កើតទស្សនៈវិជ្ជមានចំពោះអាជីពទេសចរណ៍ បង្កើនជំនាញ និងសមត្ថភាពបុគ្គលិកបម្រើការ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារនៅកម្ពុជា និងអន្តរជាតិ និងផ្តល់ព័ត៌មានច្បាស់លាស់ដល់សិស្ស-និស្សិត និងយុវជន អំពីអាជីពក្នុងវិស័យទេសចរណ៍ ដើម្បីជាទិសដៅក្នុងការជ្រើសរើសជំនាញសិក្សា សមស្របតាមឧបនិស្ស័យខ្លួនជាដើម។
លោក ជួប រតនា បានបញ្ជាក់ថា បច្ចុប្បន្នក្រសួងទេសចរណ៍បាននិងកំពុងគិតគូរជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ចំនួន៧០មុខជំនាញ ស្របតាមកម្មវិធីសិក្សាស្តង់ដាសមត្ថភាពអាស៊ាន រួមមាន ជំនាញវិជ្ជាជីវៈទេសចរណ៍ក្នុងផ្នែកសេវាសណ្ឋាគារ ចំនួន២៣ជំនាញ, ជំនាញក្នុងផ្នែកសេវាកម្មធ្វើដំណើរចំនួន៩ជំនាញ, ជំនាញក្នុងផែ្នករៀបចំព្រឹត្តិការណ៍ ចំនួន៣២ជំនាញ, ជំនាញក្នុងផ្នែកម៉ាស្សា ស្ប៉ា ចំនួន៦ជំនាញទៀត៕
អត្ថបទ៖ ស៊ុម សុខជា




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច