ព័ត៌មាន
កីឡាករ និងពិធីករល្បីៗនៅកម្ពុជាចូលផ្តល់កម្លាំងចិត្តដល់ពលរដ្ឋភៀសសឹកតាមរយៈកម្មវិធីសង្ក្រាន្ត
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) សហការជាមួយអាជ្ញាធរខេត្តសៀមរាប នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ បានរៀបចំកម្មវិធីសង្រ្កាន្តជំរំភៀសសឹក នៅវត្តធម្មរង្សី (ហៅវត្តសំពៅលូន) ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលក្នុងកម្មវិធីនេះ មានកីឡាករ និងពិធីករល្បីៗនៅកម្ពុជា បានចូលរួមលេងល្បែងប្រជាប្រិយខ្មែរ និងកម្មវិធីកម្សាន្តផ្សេងៗទៀតជាមួយជនភៀសសឹកយ៉ាងស្និទ្ធស្នាល បង្កើត ភាពសប្បាយរីករាយ។
កីឡាការិនី កែ ឡេង អតីតម្ចាស់មេដាយមាសប៉េតង់ពិភពលោកជាច្រើនជំនាន់ បានប្រាប់BTVថា ការចូលរួមកម្មវិធីសង្ក្រាន្តនៅជំរំភៀសសឹកនេះ គឺចង់ចូលរួមផ្តល់ភាពកក់ក្ដៅជូនពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅជំរំ ក្នុងនាមស្មារតីខ្មែរតែមួយ។
ពិធីករល្បីៗនៅកម្ពុជា បានលើកឡើងដែរថា ក្នុងនាមអ្នកនៅសមរភូមិជួរក្រោយ គឺតែងតែគិតគូរពីសុខទុក្ខជនភៀសសឹក ជាក់ស្តែងដូចជាថ្ងៃនេះ បានអមដំណើរឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសព័ន្ធយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីសង្ក្រាន្តនៅជំរំភៀសសឹកនេះ ដើម្បីកាត់បន្ថយអារម្មណ៍តានតឹងរបស់ជនភៀសសឹក។ ពិធីករទាំងនោះបានបន្តទៀតថា រីឯបញ្ហាព្រំដែនវិញ រាជរដ្ឋាភិបាលនៅតែបន្តដោះស្រាយជាមួយភាគីថៃ។
គួរបញ្ជាក់ដែរថា កម្មវិធីសង្រ្កាន្តជំរំភៀសសឹក នៅវត្តធម្មរង្សី (ហៅវត្តសំពៅលូន) ស្រុកក្រឡាញ់ ខេត្តសៀមរាប មានការរៀបចំលេងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ តន្រ្តីស្គរដៃ ការសម្តែងល្ខោនបាសាក់ និងពិសារនំបញ្ចុកសាមគ្គី។ កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមដំណើរពីសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា សិល្បករ កីឡាករ និងអ្នកមានប្រិយភាពក្នុងបណ្តាញសង្គមមួយចំនួនទៀត៕
អត្ថបទ៖ ទូច សោភ័ណ











-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច