ព័ត៌មាន
រដ្ឋាភិបាលមានគោលជំហរច្បាស់លាស់ និងរឹងមាំឥតងាករេ ដោះស្រាយបញ្ហាដោយសន្តិវិធីជាមួយភាគីថៃ
តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ជាថ្មី រដ្ឋាភិបាលមានគោលជំហរច្បាស់លាស់ និងរឹងមាំឥតងាករេ ដោះស្រាយបញ្ហាដោយសន្តិវិធីជាមួយភាគីថៃ។
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា រាជរដ្ឋាភិបាលមានគោលជំហរច្បាស់លាស់ និងរឹងមាំឥតងាករេ នោះគឺជំហរដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈយន្តការការទូតសកម្ម និងបែបចាស់ទុំ ប្រកបដោយការអត់ធ្មត់ខ្ពស់ដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នាដោយកម្លាំងយោធាដែលអាចបង្កភាពតានតឹង។ ជំហរសន្តិភាពនិយមរបស់រាជរដ្ឋាភិបាលកម្ពុជាមិនមែនត្រឹមតែជាពាក្យសម្តីនិយាយប៉ុណ្ណោះទេ ប៉ុន្តែ បានស្តែងឡើងតាមរយៈសកម្មភាពជាក់ស្តែងដែលរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជាបានធ្វើជារៀងរហូតមក។

អ្នកនាំពាក្យបានថ្លែងថា រាជរដ្ឋាភិបាលមានគោលជំហរច្បាស់លាស់ និងរឹងមាំឥតងាករេ នោះគឺជំហរដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈយន្តការការទូតសកម្មនិងបែបចាស់ទុំ ប្រកបដោយការអត់ធ្មត់ខ្ពស់ដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នាដោយកម្លាំងយោធាដែលអាចបង្កភាពតានតឹង។ ជំហរសន្តិភាពនិយមរបស់រាជរដ្ឋាភិបាលកម្ពុជាមិនមែនត្រឹមតែជាពាក្យសម្តីនិយាយប៉ុណ្ណោះទេ ប៉ុន្តែ បានស្តែងឡើងតាមរយៈសកម្មភាពជាក់ស្តែងដែលរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជាបានធ្វើជារៀងរហូតមក។
ជាក់ស្តែង ការរៀបចំដំណើរទស្សនកិច្ចរបស់អង្គទូត និងអង្គការអន្តរជាតិ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទៅកាន់តំបន់ព្រំដែន ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ពីស្ថានការណ៍នៅតាមព្រំដែន ក៏ដូចជាជួបជាមួយជនភៀសសឹកត្រូវបានរៀបចំធ្វើជាបន្តបន្ទាប់។ ចំណែកកិច្ចខិតខំប្រឹងប្រែងតាមរយៈយន្តការការទូតក៏ត្រូវបានធ្វើឡើងជាប្រចាំនិងយ៉ាងសកម្មបំផុតសំដៅឈានទៅរកដំណោះស្រាយដោយសន្តិវិធីតាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ និងអនុលោកតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ។ កម្ពុជាបានស្នើជាបន្តបន្ទាប់ទៅកាន់ភាគីថៃដើម្បីចាត់ក្រុមអ្នកជំនាញចុះវាស់វែងលើដីជាក់ស្តែងតាមរយៈយន្តការ JBC ដើម្បីកំណត់ខណ្ឌសីមារវាងប្រទេសទាំងពីរឱ្យបានឆាប់បំផុត ដោយប្រកាន់ជំហរយ៉ាងមុតមាំថា ខ្សែព្រំដែនមិនត្រូវបានកែប្រែដោយការប្រើកម្លាំងឡើយ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជាថ្មីថា កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ក៏ដូចជាវិធានការនានា ដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក និងតែងតែស្វាគមន៍ដល់បណ្តាប្រទេសជាមិត្តដែលមានបំណងក្នុងការចូលរួមជួយលើកិច្ចការនេះបន្ថែមទៀត។
អ្នកនាំពាក្យបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងនានារវាងកម្ពុជា និងថៃ ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព យូរអង្វែង៕



-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច