ព័ត៌មាន
ក្រសួងបរិស្ថាន បន្តទប់ស្កាត់ទឹកកខ្វក់កើនឡើងជាង ២៦លានម៉ែត្រគូបចាប់ពីឆ្នាំ២០២៥
ចាប់ពីខែមករា ដល់ខែមីនាឆ្នាំ២០២៦នេះ ក្រសួងបរិស្ថានបានជួយទប់ស្កាត់ទឹកកខ្វក់ ចំនួនជាង ៦ ៣៩៣ ៥០០ ម៉ែត្រគូប មិនឱ្យហូរចូលក្នុងប្រភពទឹកធម្មជាតិ។ ដោយឡែក នៅឆ្នាំ២០២៥ ក្រសួងបរិស្ថានបានធ្វើការទប់ស្កាត់ទឹកកខ្វក់មិនឱ្យមានការបំពុលតំបន់ទឹកសាធារណៈ ឬតំបន់ទឹកស្អាត នៅក្នុងប្រទេសកម្ពុជា បានជាង២០លានម៉ត្រែគូប។ សរុបមកគិតចាប់ឆ្នាំ២០២៥ រហូតមកទល់ពេលនេះ ទឹកកខ្វក់ចំនួនជាង២៦លាមម៉ត្រគូប ត្រូវបានទប់ស្កាត់មិនឱ្យបំពុលតំបន់ទឹកសាធារណៈ ប៉ះពាល់សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា។
ដើម្បីធានាបាននូវសុខភាពសាធារណៈ និងនិរន្តរភាពជីវៈចម្រុះ រោងចក្រ និងសហគ្រាសដែលមានហានិភ័យខ្ពស់ ត្រូវបានតម្រូវឱ្យបំពាក់ឧបករណ៍តាមដានការបញ្ចេញសំណល់រាវ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ដើម្បីបញ្ជូនព័ត៌មានមកក្រសួងដោយផ្ទាល់។ គិតត្រឹមខែមីនា ឆ្នាំ ២០២៦ នេះដដែល រោងចក្រ សហគ្រាស និងក្រុមហ៊ុន ចំនួន៥៧កន្លែង បានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យគុណភាពទឹក ក្នុងចំណោមរោងចក្រ សហគ្រាស និងក្រុមហ៊ុនចុះកិច្ចសន្យាតម្លើងឧបករណ៍ស្វ័យត្រួតពិនិត្យ ចំនួន ៦៨ ទីតាំង។
ក្រសួងបរិស្ថាន សូមថ្លែងងំណរគុណដល់បណ្តារោងចក្រ សហគ្រាស និងក្រុមហ៊ុន ដែលបានចូលរួម ចំណែកប្រតិបត្តិមេត្រីបរិស្ថាន ជាពិសេសជួយទប់ស្កាត់ការបំពុលបរិស្ថាន បញ្ហាបរិស្ថានសុខភាពអនាម័យនិងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ប្រកបដោយភាពរុងរឿង ប្រែក្លាយទៅជាប្រទេសមានបរិស្ថានស្អាត ក្នុងទឹកស្អាតលើដីនិងស្អាត ក្នុងខ្យល់ដើម្បីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។
ក្រសួងបរិស្ថានសូមធ្វើការលើកទឹកចិត្តដល់ក្រុមហ៊ុន រោងចក្រនានា ដែលមានសក្តានុពលប្រភពបំពុល ចូលរួមថែមទៀតគោរពច្បាប់បរិស្ថាន ក្រមបរិស្ថាននិងធនធានធម្មជាតិ ដើម្បីចូលរួមទប់ស្កាត់ ការបំពុលទឹក ដី និងខ្យល់ ធានាការពារបានគម្របបៃតងឱ្យមានការកើនឡើងច្រើន និងការអភិវឌ្ឍប្រកបដោយចីរភាព៕









-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ