ព័ត៌មាន
ប្រមុខការទូតកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីជប់លៀងដើម្បីអបអរទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ក្រោមមូលបទ «ជំនាន់Z ជំនាន់សន្តិភាព? ការចូលរួមចំណែករបស់យុវជន ដើម្បីពិភពលោកប្រកបដោយសន្តិភាព»
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីជប់លៀងដើម្បីអបអរទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ក្រោមមូលបទ « ជំនាន់Z ជំនាន់សន្តិភាព? ការចូលរួមចំណែករបស់យុវជនដើម្បីពិភពលោកប្រកបដោយសន្តិភាព» នៅសណ្ឋាគាររ៉ូសវូដភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីឥស្សរជនជាថ្នាក់ដឹកនាំមកពីស្ថាប័ននីតិបញ្ញត្តិ បណ្ដាក្រសួង/ស្ថាប័ននៃរាជរដ្ឋាភិបាល តំណាងអង្គទូតបរទេស និងឯកឧត្ដមឯកអគ្គរដ្ឋទូតបារាំង ដែលបានចូលរួមជាគណៈអធិបតី ព្រមទាំងតំណាងមកពីវិស័យសាធារណៈ និងវិស័យឯកជនហ្វ្រង់កូហ្វូន ប្រមាណ ២០០នាក់។
ពិធីនេះធ្វើឡើងដើម្បីរំលឹកខួបនៃការបង្កើតអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧០ នៅទីក្រុង Niamey ប្រទេសនីហ្សេ ផងដែរ។ ជាងនេះទៅទៀត នៅចុងឆ្នាំ២០២៦ នេះ កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ក្រោមមូលបទ «ខិតខំថែរក្សាសន្តិភាពឡើងវិញ ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»៕






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច