ព័ត៌មាន
អ្នកជំនាញហិរញ្ញវត្ថុ៖ ប្រាក់រៀលមានស្ថិរភាពជាងរូបិយប័ណ្ណបរទេសក្នុងស្ថានភាពសកលកំពុងប្រួលប្រែ
អ្នកជំនាញហិរញ្ញវត្ថុ មើលឃើញការចរាចរប្រាក់រៀលលើទីផ្សារកំពុងរក្សាស្ថិរភាពល្អប្រសើរ ខណៈដែលដុល្លាររូបនីយកម្មកំពុង មានភាពប្រួលប្រែ ហើយការប្រើប្រាស់លុយរៀលដែលជាលុយរបស់ជាតិ អាចទទួលបានអត្ថប្រយោជន៍ និងផ្តល់ងាយស្រួលក្នុងកិច្ច ការពារនៅពេលមានហានីភ័យ។
លោកបណ្ឌិត អ៊ិន ចាន់នី អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា និងនាយកប្រតិបត្តិធនាគារ អេស៊ីលីដា លើកក្នុងកិច្ច សម្ភាសន៍ជាមួយ BTV ស្តីពីការចរចារប្រាក់រៀលលើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការ នៃការទូទាត់ ឆ្លងដែន តាមឃ្យូអរកូត រវាងកម្ពុជា-សិង្ហបុរី ថា ជុំវិញប្រាក់រៀលនេះ ត្រូវបានគាំទ្រជាចម្បង ដោយកំណើនតម្រូវការប្រាក់រៀល នៅក្នុងជីវភាពរស់នៅ ការកើនឡើងផលិតកម្មកសិកម្ម និងកំណើនទូទាត់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិចជាដើម។
លោកបណ្ឌិត បន្តថា ជាក់ស្តែងការចរាចរប្រាក់រៀលនៅលើទីផ្សារបច្ចុប្បន្ននេះឃើញថា បាននិងកំពុងរក្សាស្ថិរភាពល្អប្រសើរ នៅក្នុងស្ថានភាពដែលកំពុងមានប្រួលប្រែនៃដុល្លារូបនីយកម្ម និងមានអតិផរណាកម្រិតទាប។ ជុំវិញប្រាក់រៀលនេះ ធនាគារអេស៊ីលីដា គឺជាធនាគារតែមួយគត់ ដែលមានប្រាក់សន្សំជាប្រាក់រៀលមានប្រមាណ ២៤% ខណៈឥណទានជាប្រាក់រៀល មានក្នុងរង្វង់ ២០% ។ លោកបណ្ឌិត បញ្ជាក់យ៉ាងខ្លីថា ក្នុងស្ថានភាពលំបាកនៅមជ្ឈឹមបូព៌ានេះ យើងគួរប្រើប្រាស់រៀល ដែលជារូបិយវត្ថុជាតិ និងអាចធ្វើ ឱ្យយើងទទួលបានអត្ថប្រយោជន៍ និងផ្តល់ងាយស្រួលក្នុងកិច្ចការពារនៅពេលមានហានីភ័យផងដែរ។
ជុំវិញប្រាក់រៀលនេះដែរ, ថ្មីៗនេះធនាគារជាតិនៃកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) បានដាក់ឱ្យប្រើ ប្រាស់របាយការណ៍សង្ខេបគោលនយោបាយ ស្តីពីដុល្លារូបនីយកម្ម និងផលប៉ះពាល់ក្នុងវិស័យកាត់ដេរ ស្បែកជើង ការបូប និងផលិត ផលធ្វើដំណើរនៅកម្ពុជា ក្នុងឱកាសអបអរទិវាប្រាក់រៀលនិងការដាក់ឱ្យចចរាចរប្រាក់រៀលឡើងវិញ ដោយក្នុងនោះតំណាង (UNDP) ក៏បានប្តេជ្ញាបន្តជួយលើកកម្ពស់ប្រាក់ឱ្យកាន់តែទូលាយ នៅក្នុងប្រតិបត្តិការរបស់ខ្លួន និងបានជំរុញដល់ដៃគូអភិវឌ្ឍន៍ទាំងក្នុង និង ក្រៅប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជាឱ្យចូលរួមផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច