ព័ត៌មាន
ផលិតករក្នុងស្រុកបង្ហាញនូវគោលជំហលក់ផលិតផលមិនទាន់ឡើងថ្លៃនៅឡើយ ទោះបីតម្លៃប្រេងប្រែប្រួល
ផលិតករក្នុងស្រុក បង្ហាញនូវគោលជំហលក់ផលិតផលក្នុងស្ថានភាពលំបាកនេះ លក់មិនទាន់ឡើងថ្លៃនៅឡើយ និងបន្តលក់ ដាច់ជាធម្មតាទាំងទីផ្សារក្នុងស្រុក ក៏ជាការនាំចេញ ប៉ុន្តែប្រសិនបើប្រេងឥន្ធនៈនៅតែអូសបន្លាយ តម្លៃនៃការលក់ចេញនឹងអាចប្រែប្រួល ខ្លះៗតាមតម្រូវការទីផ្សារជាក់ស្តែង។

លោកស្រី ចេន សុភាព ស្ថាបនិកសហគ្រាសកីតម្បាញខ្មែរ ដែលលក់ផលិតផលតម្បាញដូចជា ស៊ឹងខ្មែរ ហូល ផាមួង ក្រម៉ា និងការផលិតជាសម្លៀកបំពាក់ជាដើម ថ្លែងប្រាប់ BTV ស្តីពីការលក់ផលិតផលក្នុងស្រុក និងការនាំចេញក្នុងពេលបច្ចុប្បន្ន នេះថា នៅក្នុងស្ថានភាពដែលបានកំពុងអូសបន្លាយ នៃការកើនឡើងតម្លៃប្រេងឥន្ធនៈនេះ ការលក់ដូររបស់លោកស្រីមិនទាន់មានការឡើងថ្លៃ នៅឡើយ ដោយរក្សាតម្លៃនូវដើមដ៏ដែល តែទោះបីយ៉ាងបញ្ហានេះបានជួបប្រទះខ្លះៗទៅលើបុគ្គលិក អំពីចំណាយទៅលើការធ្វើដំណើរ និងការទិញ និងរបស់របរផ្សេងៗសម្រាប់ផ្គត់ផ្គង់ប្រចាំថ្ងៃរបស់ពួកគាត់។
លោកស្រី បន្តថា ចំពោះការលក់ដូរវិញឃើញថា នៅក្នុងស្ថានភាពដ៏លំបាកនេះ ការលក់ដូរលើទីផ្សារគឺមានសមភាពស្ងាត់ បន្តិច ប៉ុន្តែភាគច្រើនអតិថិជនច្រើនកម្ម៉ង់ទិញតាមអនឡាញ ព្រោះថា បញ្ហាប្រេងសាំងឡើងថ្លៃប្រជាពលរដ្ឋមិនសូវចេញដំណើរខាង ក្រៅ។ ចំណែកទីផ្សារនាំចេញវិញ លោកស្រី បន្ថែមឱ្យដឹងថា ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ននេះដែរ ការលក់សម្រាប់ទីផ្សារក្រៅស្រុក នៅមានការបញ្ជាទិញជាបន្តបន្ទាប់ដូចជា ការលក់រាយនៅ សហរដ្ឋអាម៉េរិក និងបារាំងជាដើម។

លោក ប៉ែន ប៉ូលី ប្រធានសហគ្រាសពេញហឫទ័យប៉ែន លើកឡើងផងដែរថា នៅពេលតម្លៃប្រេងឥន្ធនៈហក់ឡើងបែបនេះ ប្រតិបត្តិការនៃខ្សែច្រវាក់ផលិតកម្មនៅលើពិភពលោក ក៏ដូចកម្ពុជា គឺជួបវិបត្តិដូចគ្នា ព្រោះការធ្វើអាជីវកម្មពឹងផ្អែកលើការដឹកញ្ជូន និង ប្រតិបត្តិការនៅលើការផលិតជាដើម។ លោកបានបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពកំពុងឈមនេះ ចំពោះការចែកចាយផលិតផលរបស់លោកមិនទាន់ហក់ឡើងថ្លៃនោះឡើយ តែនឹងអាចឡើងថ្លៃបន្តិចបន្តួច នៅលើការផ្លាស់ប្តូរសេវាកម្មដែលអនុវត្តកន្លងមក។
លោក ស៊ាង សេដ្ឋាឋានន្ត អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម លើកឡើងថា ជុំវិញទីផ្សារ ក្នុងនិងក្រៅប្រទេស ក្រសួងពាណិជ្ជកម្មបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការជំរុញអភិវឌ្ឍន៍ផលិតផល និងការធ្វើ ទីផ្សារផលិតផលក្នុងស្រុក ស្របតាមស្តង់ដា ក្នុងនោះចំពោះការសម្រួលពាណិជ្ជកម្មសម្រាប់ទីផ្សារនាំចេញ ក្រសួងបានចរាចរបើក ទីផ្សារជាបន្តបន្ទាប់ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគីជាដើម ដើម្បីជំរុញការចរាចរ ផលិតផលជាតិលើទីផ្សារឱ្យបានកាន់តែច្រើន៕ អត្ថបទ៖ សុន រ៉ាឌី



-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ