ព័ត៌មាន
វិស័យអាកាសចរណ៍នៅកម្ពុជាដំណើរការហោះហើរជាធម្មតា បើទោះជាតម្លៃសំបុត្រឡើងថ្លៃបន្តិច
វិស័យអាកាសចរណ៍នៅកម្ពុជា គឺប្រតិបត្តិការហោះហើរប្រចាំថ្ងៃជាធម្មតា បើទោះជាមានក្រុមហ៊ុនអាកាសចរណ៍ចំនួន១៨ បានប្រកាសដំឡើងថ្លៃសំបុត្រ ក្នុងបរិបទដែលតម្លៃប្រេងឥន្ធនៈសកល កើនឡើង ដោយសារសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ហើយការផ្គត់ផ្គង់ប្រេងឥន្ធនៈសម្រាប់យន្តហោះក្នុងវិស័យនេះ នៅតែបន្តមានជាហូរហែ។ នេះបើតាមអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

ឯកឧត្ដម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍មានចំនួន ១៨ក្រុមហ៊ុន ក្នុងចំណោម ៣៦ក្រុមហ៊ុន ដែលកំពុងប្រតិបត្តិការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសចេញ-ចូលព្រះរាជាណាចក្រកម្ពុជា បានដំឡើងថ្លៃសំបុត្រក្នុងបរិបទដែលតម្លៃប្រេងឥន្ធនៈកើនឡើង ដោយសារសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។
ឯកឧត្ដម ពន្យល់ថា តម្លៃសំបុត្រយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍មានការកើនឡើងដោយក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានបន្ថែមតម្លៃសម្រាប់ប្រេងឥន្ធនៈ (Fuel Surcharge -YQ) លើតម្លៃសំបុត្រយន្តហោះមូលដ្ឋាន ដើម្បីស្របតាមការកើនឡើងនៃថ្លៃប្រេងឥន្ទនៈ។ ការដំឡើងតម្លៃ YQ គឺធ្វើ ឡើងតាមដំណាក់ផ្លូវហោះហើរ (អាស្រ័យលើចម្ងាយជិត-ឆ្ងាយ) ជាក់ស្តែងរបស់ក្រុមហ៊ុនអាកាសចរណ៍។ ការឡើងថ្លៃនេះគឺផ្អែកលើព័ត៌មាន ដែលផ្តល់ដោយក្រុមហ៊ុនអាកាសចរណ៍។
ឯកឧត្ដមបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកទាំង៤ គឺAir Cambodia(K6), AirAsia Cambodia (KT), Cambodia Airways (KR) និង Sky Angkor Airlines (ZA) បានដំឡើងថ្លៃសំបុត្រយន្តហោះជាមធ្យម (Airline’s Average) ចំនួន ៥ ដុល្លារអាម៉េរិក ទៅ ៣២,៥ ដុល្លារអាម៉េរិក និងក្រុមហ៊ុនអាកាសចរណ៍បរទេសបានឡើងថ្លៃ គិតជាមធ្យម (Airline’s Average) ប្រមាណ ២៨ ដុល្លារអាម៉េរិក។
បើយោងតាម របាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បច្ចុប្បន្ន កម្ពុជាប្រតិបត្តិការហោះហើរតភ្ជាប់ជាមួយតំបន់មជ្ឈិមបូព៌ាចំនួន ៥២ ជើង/សប្ដាហ៍ (ទ្វេរទិស) ជាមួយ អាកាសយានដ្ឋានអន្តរជាតិតេជោ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ តាមការប៉ាន់ស្មាន អាចមានអ្នកដំណើរ ប្រហែល ១២,៩៦០ នាក់ ក្នុងមួយសប្ដាហ៍ ឬ ប្រហែល ៥១,៨៤០ នាក់ក្នុងមួយខែ បានប្រើប្រាស់ផ្លូវហោះហើរនេះ៕ អត្ថបទ៖ ធូ វិរៈ




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច