ព័ត៌មាន
មន្រ្ដីជាន់ខ្ពស់សមាគមអតីតយុទ្ធជន ចុះពិនិត្យផ្ទះសាងសង់ថ្មីត្រៀមចែកជូនគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ព ឆ្នាំ១៩៧៨
នៅថ្ងៃពុធ ទី ១ ខែមេសា ឆ្នាំ ២០២៦ ឯកឧត្តម អ៊ុ សុខ អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគម អមដំណើរដោយ លោក ម៉ែន អេង អភិបាលរងខេត្ត ខេត្តស្វាយរៀង បានអញ្ជើញចុះពិនិត្យផ្ទះថ្មីដែលទើបនឹងសាងសង់រួចចំនួន ១២៦ខ្នង ស្ថិតនៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ត្រៀមចាប់ឆ្នោតប្រគល់ជូនគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨។
ឯកឧត្តម អ៊ុ សុខ អគ្គលេខាធិការរងសមាគមបានមានប្រសាសន៍ឱ្យដឹងថា ផ្ទះថ្មីនេះ មានទំហំ ៥x៧ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក ដំបូលប្រក់ស័ង្កសី រនាបក្រាលក្តា ជញ្ជាំងស្មាតប៊ត និងមានតសំយ៉ាបចង្ក្រានបាយប្រវែង ៣ម៉ែតកន្លះ តសំយ៉ាបមុខប្រវែង៣ម៉ែត្រ មានបង្គន់អនាម័យដាច់ដោយឡែក ដែលត្រូវបានសាងសង់
លើដីសម្បទានសង្គមកិច្ចដែលផ្ដល់ជូនមានទំហំ ៣០x៤០ ម៉ែត្រ សម្រាប់ដាំដំណាំបង្កបង្កើនផល ដើម្បីដោះស្រាយជីវភាព បន្ថែមពីលើប្រាក់សោធននិវត្ត ដែលទទួលបានពីរាជរដ្ឋាភិបាល ។
នេះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានទី១ សមាគម សម្រាប់ចែកជូនអតីតយុទ្ធជនដែលធ្លាប់បូជាសាច់ស្រស់ឈាមស្រស់ តស៊ូដើម្បីសន្តិភាព កាពារជាតិ មាតុភូមិកម្ពុជា។
តាមការឱ្យដឹងពីឯកឧត្តម អ៊ុ សុខ អំណោយផ្ទះថ្មីនេះនឹងត្រូវចាប់ឆ្នោតប្រគល់ជូនអតីតគណៈយុទ្ធមិត្ត នាថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៦ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងជាប្រធានគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨៕








-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ