ព័ត៌មាន
កម្ពុជាប្តេជ្ញាចិត្តខ្ពស់ក្នុងការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីការពារសុវត្ថិភាពពលរដ្ឋ និងកិត្យានុភាពជាតិ
នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីបិទបទបង្ហាញស្តីពី «ការបោសសម្អាត និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅកម្ពុជា»។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់លើចំណុចគន្លឹះសំខាន់ៗដូចខាងក្រោម៖
- ត្រូវបញ្ជាក់ឱ្យច្បាស់ថា «ប្រជាជនកម្ពុជាមិនមែនជាឧក្រិដ្ឋជនទេ ប៉ុន្តែកម្ពុជាគឺជាប្រទេសរងគ្រោះ ដោយសារឧក្រិដ្ឋជនបរទេសបានលួចជ្រកកោនប្រើប្រាស់ទឹកដីកម្ពុជាធ្វើសកម្មភាពខុសច្បាប់»។
– គិតចាប់ពីខែមិថុនា រហូតដល់ដើមឆ្នាំ២០២៦ សមត្ថកិច្ចបានបង្ក្រាបបទល្មើស Online Scams យ៉ាងហោចណាស់ ២០០ករណី នៅទីតាំងប្រមាណ ២ ៥០០កន្លែង។ ជាលទ្ធផល ជនបរទេសពាក់ព័ន្ធប្រមាណ ២១ម៉ឺននាក់ បានចាកចេញពីកម្ពុជា និង ៨ ០០០នាក់ ត្រូវបានបណ្តេញចេញតាមនីតិវិធីច្បាប់។
– បទបង្ហាញនេះផ្តល់ទិន្នន័យសំខាន់សម្រាប់ព្រឹទ្ធសភា ក្នុងការពិនិត្យ និងផ្តល់យោបល់លើ «សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដើម្បីក្លាយជាអាវុធគតិយុត្តដ៏រឹងមាំក្នុងការផ្ដន្ទាទោសរាល់មេខ្លោង និងអ្នកពាក់ព័ន្ធ។
-អំពាវនាវឱ្យមានការបន្តពង្រឹងការអនុវត្តច្បាប់ កិច្ចសហប្រតិបត្តិការអន្តរជាតិ (ជាពិសេសជាមួយ FBI UNODC បណ្តាប្រទេសមេគង្គ-ឡាងឆាងLMC និងដៃគូអន្តរជាតិ) និងជំរុញការអប់រំផ្សព្វផ្សាយដល់ពលរដ្ឋឱ្យយល់ដឹងពីល្បិចកលបោកប្រាស់ ដែលវិវត្តលឿន និងថ្មីៗ។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្ត ឱ្យសមាជិកព្រឹទ្ធសភា និងរដ្ឋសភា យកចិត្តទុកដាក់បញ្ហាជីវភាពរស់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងជួយតាមដាន ផ្តល់ព័ត៌មានដល់អាជ្ញាធរដើម្បីបោសសម្អាតបទល្មើសឆបោកនេះ។ ក្រោមការដឹកនាំផ្ទាល់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី និងការគាំទ្រពីស្ថាប័ននីតិប្បញ្ញត្តិ កម្ពុជា នឹងទទួលបានជោគជ័យក្នុងការលុបបបំបាត់បទល្មើសឆបោកបច្ចេកវិទ្យា ដើម្បីសុវត្ថិភាពពលរដ្ឋ និងកិត្យានុភាពជាតិ។










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច