ព័ត៌មាន
មន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
ព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានដឹកនាំក្រុមការងារសមាគមចុះពិនិត្យវឌ្ឍនភាពការប្រមូលម្ទេស និងការជ្រូកកណ្តុររបស់អតីតយុទ្ធជន និងនិវត្តជនរស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ក្នុងពេលចុះពិនិត្យវឌ្ឍនភាពដំណាំ និងការប្រមូលផលម្ទេស ការចិញ្ចឹមជ្រូកកណ្តុររបស់អតីតយុទ្ធជន និងនិវត្តជន ឯកឧត្តម អ្នកឧកញ៉ា ម៉ម វណ្ណឌី មានប្រសាសន៍កោតសរសើរចំពោះគ្រួសារអតីតយុទ្ធជន និងនិវត្តជន ទាំងអស់ ដែលបានខិតខំប្រឹងប្រែងដាំម្ទេស និងចិញ្ចឹមថែទាំជ្រូកកណ្តុរ បើទោះជារដូវនេះជារដូវប្រាំងមានអាកាសធាតុក្តៅយ៉ាងណាក្តី តែបងប្អូននៅតែអាចថែទាំដំណាំម្ទេសបានល្អទទួលបានទិន្នផលច្រើន និងជ្រូកមានការរីកធំធាត់គួរឱ្យកត់សម្គាល់។
ឯកឧត្តម អ្នកឧកញ៉ា ម៉ម វណ្ណឌី បានជំរុញ និងលើកទឹកចិត្តទៅអតីតយុទ្ធជន និងនិវត្តជន ដែលកំពុងដាំ និងប្រមូលផលម្ទេស ចិញ្ចឹមជ្រូកកណ្តុរ ត្រូវតែខិតខំបន្តក្នុងការថែទាំដំណាំ សត្វចិញ្ចឹមឱ្យកាន់តែល្អប្រសើរ និងជាពិសេសត្រូវតាមដានឱ្យជាប់នៃការវិវត្តនានានៃបញ្ហាដែលរំខាន និងប៉ះពាល់ដល់ដំណាំម្ទេស និងជ្រូកដែលខ្លួនចិញ្ចឹម ហើយត្រូវសហការ និងឆាប់រាយការណ៍ពីបញ្ហានានាដែលជួបប្រទះទៅមេភូមិ មន្ត្រីកសិកម្មប្រចាំភូមិ និងប្រធានសហគមន៍ដើម្បីដោះស្រាយឱ្យទាន់ពេលវេលា៕
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច