ព័ត៌មាន
ប្រធានធនាគារ AIIB ប្តេជ្ញាចូលរួមវិនិយោគលើវិស័យថាមពល ដើម្បីឆ្លើយតបតម្រូវការប្រេងឥន្ធនៈនៅកម្ពុជា
ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ប្តេជ្ញាក្នុងការចូលរួមវិនិយោគលើវិស័យថាមពល នៅកម្ពុជា តាមរយៈឧបករណ៍ហិរញ្ញប្បទានថ្មីៗ ដើម្បីឆ្លើយតបនឹងវិបត្តិថាមពល និងកាត់បន្ថយការពឹងផ្អែកខ្លាំងលើប្រេងឥន្ធនៈ ក្នុង រយៈពេលមធ្យម និងវែង។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងក្នុងជំនួប ពិភាក្សាការងារជាមួយ លោកជំទាវ Zou Jiayi ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នេះថា ដំណើរទស្សនកិច្ចរបស់លោកជំទាវពិតជាមានសារៈសំខាន់ ក្នុងខណៈពេលដែលកម្ពុជានិង AIIB បាននិងកំពុងឈានទៅពង្រឹងកិច្ចសហប្រតិបត្តិការថ្មី តាមរយៈការដាក់ឱ្យអនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ ២០២៦-២០៣០ (Country Cooperation Framework – CCF 2026-2030) ដែលមានទំហំវិនិយោគរហូតដល់ប្រមាណ ២ ប៊ី លានដុល្លារអាម៉េរិក ក្នុងនាមជាសមាជិកស្ថាបនិកនៃ AIIB តាំងពីឆ្នាំ២០១៦ មក។
ជាក់ស្តែងក្នុងកាលៈទេសៈនៃការរាតត្បាតជំងឺកូវីដ-១៩, AIIB បានចូលរួមយ៉ាងសកម្មក្នុងការជួយកម្ពុជា តាមរយៈការផ្តល់ ហិរញ្ញប្បទានដែលបត់បែនខ្ពស់ ឆ្លើយតបនឹងតម្រូវការភ្លាមៗរបស់កម្ពុជា។បន្ថែមលើនេះក្នុងកាលៈទេសៈដ៏លំបាកនិងមិនប្រាកដប្រជា នៃសេដ្ឋកិច្ចសលកនាពេលបច្ចុប្បន្ន, ជម្លោះភូមិសាស្រ្តនយោបាយនៅមជ្ឈិមបូព៌ា និងវិបត្តិថ្មីផ្សេងទៀត, កម្ពុជាមានតម្រូវការក្នុងការ វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកាន់តែច្រើន ដើម្បីគាំទ្រដល់ការរក្សាលំនឹង និងកំណើន ប្រកបដោយចីរភាព។ ជាមួយគ្នានេះ, កម្ពុជានឹងពិនិត្យឡើងវិញនូវតម្រូវការអភិវឌ្ឍរយៈពេលមធ្យម និងវែងក្នុងវិស័យថាមពល ព្រម ទាំងបន្តកិច្ចសន្ទនាជាមួយ AIIB ចំពោះតម្រូវការជាក់លាក់។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស្នើឱ្យ AIIB ជំរុញការអនុម័តបេក្ខភាព គម្រោងក្នុងឆ្នាំ២០២៦ និងកៀរគរហិរញ្ញប្បទានឥតសំណងពីប្រភពនានា ទាំងក្រោមក្របខ័ណ្ឌ AIIB និងដៃគូអភិវឌ្ឍន៍ដទៃផ្សេង ទៀត ដើម្បីជួយសម្រួលឱ្យកម្រិតសម្បទាននៃហិរញ្ញប្បទានពី AIIB ខ្ពស់ជាងមុន និងអាចទទួលយកបាន ស្របតាមយុទ្ធសាស្ត្រនៃការ គ្រប់គ្រងបំណុលសាធារណៈរបស់កម្ពុជា។ក្នុងជំនួបនេះ, លោកជំទាវ Zou Jiayi បានលើកឡើងអំពីការប្ដេជ្ញារបស់ AIIB បន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ចូលរួមគាំទ្រដល់របៀបវារៈ និងតម្រូវការអភិវឌ្ឍរបស់កម្ពុជា ដែលមានភាពស្របគ្នានឹងគោលនយោបាយ និងអាទិភាពជាយុទ្ធសាស្រ្ត របស់ AIIB។ ក្នុងនោះក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាង AIIB និងកម្ពុជា មិនត្រឹមតែជាក្របខ័ណ្ឌហិរញ្ញប្បទានប៉ុណ្ណោះទេ ប៉ុន្តែជា សញ្ញាដ៏រឹងមាំ នៃភាពជាដៃគូយ៉ាងជិតស្និទ្ធរវាង AIIB និងកម្ពុជា ហើយ AIIB បានត្រៀមខ្លួនរួចជាស្រេច ក្នុងការពង្រឹងកិច្ចសហ- ប្រតិបត្តិការ ដោយចាប់ផ្តើមការរៀបចំបេក្ខភាពគម្រោងឱ្យកាន់តែឆាប់។ AIIB នឹងបន្តសម្របសម្រួល និងជំរុញការអនុម័ត CCF 2026-2030 សំដៅអនុវត្តបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ឈានទៅសម្រេចចុះហត្ថលេខា លើគម្រោងអាទិភាព នីមួយៗ តាមឆ្នាំដែលបានគ្រោងទុក។
លោកជំទាវ ជម្រាបជូនបន្ថែមថា ដើម្បីឆ្លើយតបនឹងវិបត្តិថាមពល និងកាត់បន្ថយការពឹងផ្អែកខ្លាំងលើប្រេងឥន្ធនៈ ក្នុងរយៈ ពេលមធ្យមនិងវែង, AIIB មានការប្តេជ្ញាខ្ពស់ ចូលរួមវិនិយោគលើវិស័យថាមពលនៅកម្ពុជា តាមរយៈឧបករណ៍ហិរញ្ញប្បទានថ្មីៗ ដែល AIIB បានបង្កើតឡើង រួមមានដូចជា Climate-Focused Policy-Based Financing ជាដើម។ លោកជំទាវ បានជម្រាបជូនថា AIIB តែងខិតខំកៀរគរហិរញ្ញប្បទានឥតសំណង ពីប្រភពនានាតាមដែលអាចធ្វើបាន ហើយ AIIB ត្រៀមខ្លួន ជានិច្ចក្នុងការពិភាក្សា និងស្វែងរកកាលានុវត្តភាពថ្មីៗ តាមរយៈឧបករណ៍ហិរញ្ញវត្ថុថ្មីៗ ឆ្លើយតបវិបត្តិ និងតម្រូវការជាក់ស្តែងរបស់កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី







-
PR NEWS1 week agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន1 week agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន1 week agoកម្ពុជាស្នើស្នើសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ
-
ព័ត៌មាន7 days agoរដ្ឋមន្រ្តីជំរុញឱ្យមន្រ្ដីសុខាភិបាលរាជធានី ខេត្តយកចិត្តទុកដាក់លើមរណភាពមាតា និងទារកពេលបង្កកំណើត
-
កីឡា1 week agoMohamed Salah ប្រកាសចាកចេញពី Liverpool នៅដំណាច់រដូវកាលនេះក្រោយចំណាយពេល ៩ឆ្នាំ
-
ព័ត៌មាន4 days agoប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់លើការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន3 days agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ