ព័ត៌មាន
បណ្ដាទីតាំងសំខាន់ៗសម្រាប់ប្រារព្ធ«នគរសង្ក្រាន្ត» កំពុងមមាញឹកក្នុងការរៀបចំតុបតែងលម្អ
បណ្តាទីតាំងសំខាន់ៗនៅរាជធានីភ្នំពេញ ដែលត្រូវបានកំណត់សម្រាប់រៀបចំនគរសង្ក្រាន្ត បាននិងកំពុងមមាញឹកក្នុងការរៀបចំតុបតែងលម្អ ខណៈបុណ្យចូលឆ្នាំថ្មី នៅសល់តែ១១ថ្ងៃទៀតប៉ុណ្ណោះ។
រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ជាទីតាំងធំមួយ ក្នុងចំណោមទីតាំងមួយចំនួន ដែលត្រូវបានកំណត់យកជាទីកន្លែងរៀបចំព្រឹត្តិការណ៍ “ នគរសង្ក្រាន្ត “ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៦។ បច្ចុប្បន្ន គេសង្កេតឃើញក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមការងារ ស.ស.យ.ក កំពុងមមាញឹកក្នុងការតុបតែងលម្អដំឡើងរោង និងរូបចម្លាក់ធំៗមួយចំនួនជាបណ្តើរ ៗ អមជាមួយការរៀបចំសម្អាតបរិស្ថានអនាម័យសួនច្បារក្នុងបរិវេណទីធ្លារមណីយដ្ឋានវត្តភ្នំ ដើម្បីឱ្យមានសោភ័ណភាព និងរបៀបរៀបរយ។
ពលរដ្ឋ បានលើកឡើងថា កម្មវិធីសង្ក្រាន្តដែលរៀបចំឡើងក្នុងសប្ដាហ៍ក្រោយនេះ ដោយអមជាមួយការតាំងបង្ហាញ និងតាំងលក់ពីទំនិញ និងផលិតខ្មែរក្នុងស្រុក គឺជាការបង្ហាញឲ្យអន្តរជាតិបានឃើញបានស្គាល់កាន់តែច្បាស់ពីកម្ពុជា ហើយវាក៏ជាផ្នែក នៃការជំរុញសេដ្ឋកិច្ចប្រជាជន និងសេដ្ឋកិច្ចក្នុងស្រុកផងដែរ នៅពេលដែលកំណើនទេសចរណ៍មានការកើនឡើង។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី គ្រោងនឹងធ្វើឡើងរយៈពេល០៦ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅតាមទីតាំងធំៗមួយចំនួន រួមមាន ៖ តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ , ផ្លូវថ្មើរជើងចតុមុខ (Walk street), សួនវត្តបទុមវតី, ផ្សារទួលទំពូង និងបណ្ដាទីតាំងមួយចំនួនដទៃ ផ្សេងទៀតផងដែរ៕ អត្ថបទ៖ លីហេង










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច