ព័ត៌មាន
NEA បង្ហាញគន្លឹះសំខាន់ៗ ៧យ៉ាង ដើម្បីត្រៀមខ្លួនសម្ភាសការងារឱ្យទទួលលទ្ធផលល្អ
ខណៈដែលឱកាសការងារជាច្រើនបានកំពុងប្រកាសតម្រូវការកម្លាំងពលកម្មលើគ្រប់វិស័យ ទីភ្នាក់ងារជាតិមុខរបរ និងការងារ ហៅកាត់ NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចែករំលែកគន្លឹះសំខាន់ៗចំនួន៧យ៉ាង សម្រាប់ការត្រៀមខ្លួនសម្ភាសការងារប្រកបដោយជោគជ័យ។

គន្លឹះសំខាន់ៗទាំង៧យ៉ាង ដែលទីភ្នាក់ងារជាតិមុខរបរ និងការងារ បានបង្ហាញសម្រាប់ត្រៀមសម្ភាសន៍ការងារឱ្យទទួលបានជោគជ័យនេះ មានដូចជា៖ ១. ស្វែងយល់ពីព័ត៌មានកន្លែងការងារ, ២.ការរៀបចំខ្លួន, ៣.មើលពេលវេលានៃការសម្ភាសន៍, ៤.រៀបចំឯកសារសំខាន់ៗមុនការសម្ភាសន៍, ៥.សាកល្បងធ្វើការណែនាំខ្លួន, ៦.អនុវត្តការឆ្លើយសំណួរសម្ភាសន៍ទូទៅ និង៧.ត្រូវមានទំនុកចិត្តលើខ្លួនឯង។

ទាក់ទងវិស័យការងារនេះ លោក ឆោម សុខឿន ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ បានមានប្រសាសន៍ឱ្យដឹងថា គិតមកដល់ពេលនេះ ការវិវឌ្ឍន៍ក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៦នេះ មជ្ឈមណ្ឌលការងាររបស់ NEA បានផ្តល់សេវាកម្មចុះឈ្មោះស្វែងរកការងារជាច្រើនជូនដល់ប្រជាពលរដ្ឋ យុវជន សិស្ស និស្សិត ជាពិសេសអតីតពលករមកពីប្រទេសថៃ ហើយតាមរយៈយន្តការនៃការចុះឈ្មោះ ធ្វើការទំនាក់ទំនង ប្រឹក្សាយោបល់ ផ្គូរផ្គងការងារដែលទំនេរជូនដល់អ្នកស្វែងរកការងារ ឱ្យទទួលបានការងារ ក៏ដូចជាធ្វើការរៀបចំវេទិកាការងារជាច្រើនលើក ច្រើនសារមកហើយ ដែលបាននាំយកឱកាសការងារជាច្រើនកន្លែងទៅផ្សព្វផ្សាយជូនសាធារណជនទូទាំង២៥ រាជធានី ខេត្ត។
ជាមួយនេះ លោកបានបញ្ជាក់បន្ថែមថា មុនចូលក្នុងទីផ្សារការងារ យុវជន សិស្សនិស្សិត និងអ្នកស្វែងរកការងារ ចាំបាច់ត្រូវតែត្រៀមខ្លួន និងគួរតែចូលរួមការបណ្តុះបណ្តាលជំនាញទន់ ដោយសារជំនាញទន់ជួយបង្កើនចំណេះដឹងរបស់បុគ្គលម្នាក់ៗក្នុងការរក្សាការងារ សំដៅជំរុញឲ្យមានវឌ្ឍភាពនៅក្នុងក្រុមហ៊ុន និងការងារផ្សេងៗ ព្រមទាំងដោះស្រាយបញ្ហានៃការផ្លាស់ប្តូរបច្ចេកវិទ្យា និងតម្រូវតាមស្ថានភាពទីផ្សារការងារ ព្រោះថា ជំនាញទន់នេះ ដើរតួនាទីយ៉ាងសំខាន់ ដូចជា ៖ ការដឹកនាំមនុស្ស, ការគ្រប់គ្រប់សកម្មភាព , ការគ្រប់គ្រងធនធាន និងការគ្រប់គ្រងព័ត៌មានជាដើម។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) ដើម្បីឆ្លើយតបតម្រូវការការងារ ក៏ដូចជាផ្តល់នូវដំណោះស្រាយបញ្ហាទីផ្សារការងារ។ បន្ថែមពីនេះ មជ្ឈមណ្ឌលការងារចល័ត NEA ក៏បានបង្កើនការចុះផ្សព្វផ្សាយថែមទៀតអំពីឱកាសការងារនៅតាមសាកលវិទ្យាល័យគ្រឹះស្ថានសិក្សា និងបច្ចុប្បន្ននេះបានពង្រីកទៅបណ្តាខេត្តជាប់ព្រំដែន ដើម្បីបង្កើនលទ្ធភាពនៃការទទួលបានការងារកាន់តែឆាប់រហ័សជូនដល់ប្រជាពលរដ្ឋ និងជាពិសេសជូនដល់ប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ ដើម្បីងាកមកធ្វើការក្នុងស្រុកវិញ ដោយទទួលបានប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍ជាច្រើនផ្សេងៗទៀតដែលផ្តល់ជូនដោយរាជរដ្ឋាភិបាលកម្ពុជា៕ អត្ថបទ៖ ឈិត បូរ៉ាវី








-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ